បន្ទាប់ពីមានការប្រកាសថា នឹងផ្ដល់ម៉ូតូ៥គ្រឿងដល់សិស្សនិទ្ទេសA សម្រាប់ការប្រលងបាក់ឌុបក្នងឆ្នាំនេះ ពីព្រះគ្រូនី សុវណ្ណមុនីរ៉េត គង់នៅកុដិលេខ២៤នៃវត្តនាគវ័ន្តរាជធានីភ្នំពេញ បានធ្វើអោយមានកោតសរសើរយ៉ាងខ្លាំងចំពោះទឹកព្រះទ័យរបស់ព្រះអង្គ។ ក្រៅពីការកោតសរសើរលោកសុះ ម៉ាច ដែលវិរៈសិល្បករជើងចាស់ល្បីឈ្មោះ ក៏បានជំរុញអោយសិស្សបាក់ឌុបឆ្នាំនេះ ត្រូវតែយកអោយបានកាដូម៉ូតូទាំង៥គ្រឿង ដើម្បីកុំទឹកព្រះទ័យរបស់ព្រះអង្គដែលខំបរិច្ចាគលើកទឹកចិត្តខកព្រះទ័យនោះផងដែរ។
លោក សុះ ម៉ាច និយាយថាតាំងពីស្គាល់ព្រះតេជគុណ នី មុន្នីរ៉េត មិនមែនជាលើកទី១នោះទេដែលលោកបានឃើញពីទឹកព្រះទ័យរបស់ព្រះអង្គសម្រាប់កិច្ចការមនុស្សធម៌។ ជាក់ស្ដែងក្នុងពេលលោកឈរតំណែងជាប្រធានសមាគមសិល្បករខ្មែរ ក៏ព្រះអង្គបានផ្ដល់អំណោយរាប់មិនអស់ដូចគ្នា ដល់ក្រុមសិល្បករចាស់ជរា សិស្សនិស្សិត សាមណេរខ្វះខាតការសិក្សា និងកុមារកំព្រាដែលសមាគមសិល្បករខ្មែរ បានដាក់គម្រោងចុះទៅជួយនោះផងដែរ។ លោកសម្ដែងអារម្មណ៍សប្បាយចិត្តដែលបានដឹងថា ព្រះអង្គសម្រេចផ្ដល់ម៉ូតូ៥គ្រឿងជាថ្មីម្ដងទៀតដល់សិស្សប្រលងបាក់ឌុបឆ្នាំនេះ បើទោះជាការប្រកាសនោះផ្ដល់អោយតែសិស្សដែលបាននិទ្ទេសAនៅវិទ្យាល័យដែលស្ថិតក្នុងស្រុកស្វាយជ្រុំ ក្នុងខេត្តស្វាយរៀង ដែលជាស្រុកកំណើតរបស់ព្រះអង្គ។
លោកថា ការប្រកាសរបស់ព្រះមន្នីរ៉េត គឺជាការលះបង់ និងលើកទឹកចិត្តដ៏កម្រដើម្បីអោយប្អូនៗដែលខំសិក្សាតាំងពីដើមឆ្នាម កាន់តែមានកម្លាំងចិត្តប្រលងយកនិទ្ទេសនៅក្នុងការប្រលងនាថ្ងៃទី២១ និង ២២ សីហានេះ។ លោកថាប្អូនដែលមានឱកាសទទួលបានម៉ូតូ៥គ្រឿងពីការប្រកាសនេះ គួរតែខិតខំប្រលងអោយបាននិទ្ទេសល្អ ដើម្បីកុំអោយម៉ូតូ៥គ្រឿង ដែលព្រះអង្គប្រកាសអោយ ក្លាយជាអសាបង់។ យ៉ាងណាមិញលោកក៏ទទូចអោយមានការលើកទឹកចិត្ត ដល់អ្នកដែលបាននិទ្ទេសB ដែលមិនមានឱកាសបាននិទ្ទេសA ផងដែរប្រសិនបើអាចសម្រាប់ការប្រលងឆ្នាំក្រោយៗ។ លោកថាកាលពីឆ្នាំ២០១៦ ព្រះអង្គក៏ប្រកាសចែករង្វាន់ធំដូចគ្នាផងដែរ ប៉ុន្តែដោយសារសិស្សនៅវិទ្យាល័យក្នុងស្រុកស្វាយជ្រុំ មិនមាននិទ្ទេសA ទើបគេបានត្រឹមទទួលលេបថបច្រើនគ្រឿងសម្រាប់អ្នកជាប់បាក់ឌុបដែលបានពិន្ទុខ្ពស់ជាងគេវិញ។ អ៊ីចឹងហើយ ទើបលោកទទូចអោយសិស្សនៅស្រុកស្វាយជ្រុំខេត្តស្វាយរៀង យកអោយបានម៉ូតូទាំង៥គ្រឿង កុំអោយភ្លាត់ដូចឆ្នាំមុន។
ពាក់ព័ន្ធនឹងការលើកឡើងនេះ ព្រះគ្រូនី សុវណ្ណមុនីរ៉េត មានសង្ឃដីកាថា ដោយសារតែព្រះមិនមានឱកាសសិក្សាបានជ្រៅជ្រះក្នុងពេលមិនទាន់បានបួសរៀន ទើបលោកសម្រេចផ្ដល់រង្វាន់ធំ២ឆ្នាំជាប់គ្នា ដល់សិស្សបាក់ឌុប នៅស្រុកកំណើតរបស់ព្រះអង្គ ដោយក្នុងឆ្នាំនេះ លោករំពឹងពិតជាមានសិស្សប្រលងបាននិទ្ទេសA យកបានម៉ូតូ៥គ្រឿងពីព្រះអង្គ៕














មតិយោបល់