ព័ត៌មានសិល្បៈ និងកម្សាន្ត

G-Dragon រងរបួស​នៅក្នុង​ប្រទេស​ជប៉ុន​

​តារាចម្រៀង G-Dragon បាន​ព្យាយាម​សម្តែង ទោះបីជា​ខ្លួន​មាន​របួស​កជើង​ក៏ដោយ​។​
​កាលពី​ថ្ងៃ​ទី ២៧ ខែ មេសា ឆ្នាំ ២០១៣ កន្លងទៅនេះ G-Dragon បាន​សម្តែង​តន្ត្រី​នៅ Kyocera Dome អូ​សា​កា ប្រទេស​ជប៉ុន ខណៈពេល​សម្តែង​នោះ​ក៏​មាន​បញ្ហា​របួស​កជើង​ជើង​ស្តាំ ។​អ្វី​ដែល​ជា​ពិសេស​នោះ តារា​ចម្រៀង​រូប​នេះ​បាន​សម្តែង​រហូតដល់​ការប្រគុំ​តន្ត្រី​នៅ​នេះ​បានបញ្ចប់​។​

G-Dragon បាន​បង្ហោះ​រូប​នៅលើ​អន​ឡាញ​ថា ថ្ងៃនេះ ខ្ញុំ​បាន​បញ្ចប់​តន្ត្រី​នៅ អូ​សា​កា ប៉ុន​តែ​ខ្ញុំ​ក៏​មាន​របួស​នៅលើ​ឆាក​ផងដែរ តែ​ខ្ញុំ​នៅតែ​ព្យាយាម​បង្ហាញ​ការសម្តែង​ដ៏​អស្ចារ្យ​នេះ​ជូន​ដល់​ប្រិយមិត្ត​។ តារា​ចម្រៀង​រូប​នេះ​បាន​បន្ត​សរសេរថា ខ្ញុំ​នឹង​សម្រាក​ឲ្យបាន​ច្រើន​ទៅតាម​លទ្ធភាព និង​ថ្ងៃស្អែក នឹង​បាន​ឃើញ​ខ្ញុំ​មាន​ភាពប្រសើរ​ឡើង​វិញ​។​តែ​ទោះជា​យ៉ាងណា G-Dragon ក៏បាន​សម្រេច​ចិត្ត​មាន​គម្រោង​បន្ត​តន្ត្រី​នេះ​នៅ​ប្រទេស​ជប៉ុន ។ Big Bang ក្នុង​ប្រធានបទ​តន្ត្រី​ទេសចរណ៍ ONE OF A KIND កាលពី​ខែ មិនា កន្លងទៅ ដោយ​ធ្វើដំណើរ​ទៅកាន់ ៩ ប្រទេស ១៣ ទីក្រុង នៅ​ជុំវិញ​ពិភពលោក​៕​
https://i1272.photobucket.com/albums/y389/domneng/G-Dragon/G-Dragon1_zpsed730cde.jpg
https://i1272.photobucket.com/albums/y389/domneng/G-Dragon/G-Dragon1_zpsbfe00f10.png
https://i1272.photobucket.com/albums/y389/domneng/G-Dragon/G-Dragon2_zpsc88d48a6.jpg

មតិយោបល់