ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​កំប្លែងដ៏ល្បីឈ្មោះរបស់​អាមេរិក ​បាន​ទទួល​មរណភាព ​ក្នុងវ័យ ៩១​ ឆ្នាំ

អាមេរិក: តារាកំប្លែងជើងចាស់អាមេរិក ដ៏ល្បីល្បាញលោក Jerry Lewis ដែលបានឈ្នះពានរង្វាន់អន្ដរជាតិ សម្រាប់អាជីពសម្ដែងរបស់ខ្លួនរយ:ពេល ៥ទសវត្សរ៍មកហើយនោះ បានទទួលមរណ:ភាពនៅអាយុ ៩១ ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧។

តាមសេចក្តីថ្លែងការណ៍មួយពីគ្រួសាររបស់លោក Lewis បាននិយាយកាលពីថ្ងៃអាទិត្យថា លោក Jerry Lewis និមិត្តរូប​ខាង​កំប្លែង​អាមេរិក និងជាតារាសម្ដែងដ៏មានប្រជាប្រិយភាព បាន​ទទួល​មរណភាព​ នៅ​គេហដ្ឋាន​របស់​លោកផ្ទាល់ ក្នុង​ទីក្រុងឡាសវេហ្គាស។

លោក​ Lewis ទទួល​បាន​ប្រជាប្រិយភាព​ចំណាត់​ថ្នាក់​លេខ​មួយ ​ក្នុង​ទសវត្សរ៍​ ១៩៦០ តាម​រយ:​រឿង​កំប្លែង​របស់​លោក​ដូចជា The Bellboy ឆ្នាំ​១៩៦០ និង​រឿង​ The Nutty Professor ឆ្នាំ​១៩៦៣។ ក្នុង​នាម​ជា​តារា​ដ៏​សំខាន់​បំផុត​សម្រាប់​ផលិតកម្ម ​Paramount​ លោក​មាន​សេរីភាពគ្រប់គ្រាន់​ ក្នុង​ការ​ផលិត​រឿង​ណាមួយ ​ដែល​លោក​ចង់​ផលិត៕

មតិយោបល់