ព័ត៌មានកីឡា

Man Utd យល់ព្រមលក់ De Gea ឲ្យ Real Madrid តែមិនមែនរដូវកាលនេះឡើយ

ក្រុមបីសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho បានសម្រេចលក់អ្នកចាំទីអេស្ប៉ាញ Devid De Gea ទៅឲ្យក្រុម ស្តេចស Real Madrid ហើយ តែត្រូវរង់ចាំដល់រដូវកាលក្រោយសិន។

ក្តីសុបិន របស់អ្នកចាំទីវ័យ ២៦ឆ្នាំ Devid De Gea ក្នុងការផ្លាស់ទៅកាន់ក្រុម Real Madrid កំពុងមានពន្លឺហើយ ខណៈក្រុមបីសាចក្រហម បានយល់ព្រមលក់អ្នកចាំទីរូបនេះ។ បើតាម The Sun បានឲ្យដឹងថា លោក Jose Moirinho នឹងលក់អ្នកចាំទី Devid De Gea ឲ្យក្រុម Real Madrid នៅពេលដែល បីសាចក្រហមអាចនាំយកអ្នកចាំទីវ័យ ១៨ឆ្នាំ របស់ក្រុម AC Milan កីឡាករ Gianluigi Donnarumma បាន។ តាមរយៈសម្តី នេះ អាចបង្ហាញឲ្យឃើញថា នៅរដូវកាលក្រោយនេះ ក្រុម Man Utd នឹងដាក់មហិច្ចតា នាំយកអ្នកចាំទីអ៊ីតាលី Gianluigi Donnarumma ឲ្យបានដើម្បីផ្តល់ឱកាសឲ្យ De Gea ទៅកាន់ក្រុម Real Madrid ។

គួរបញ្ជាក់ផងដែរថា លោក Florentino Perez នាយកប្រតិបត្តិក្រុម Real Madrid ពិតជាចង់បាន De Gea យ៉ាងខ្លាំង ស្របពេលដែលលោក នឹងតាមប្រមាញ់ អ្នកចាំទីអេស្ប៉ាញរូបនេះឲ្យបាន។ ឆ្លើយតប នឹងការចង់បាននេះ លោក Jose Mourinho បានផ្តល់ភ្លើងខៀវ ឲ្យក្រុម Real Madrid ក៍ប៉ុន្តែត្រូវរង់ចាំដល់រដូវក្តៅឆ្នាំក្រោយ នៅពេលដែល Man Utd ទិញបាន Gianluigi Donnarumma ពីក្រុម AC Milan សិន។ ដូច្នេះហើយ Devid De Gea កំពុងតែជិតសម្រេចក្តីបំណងរបស់រូបគេ ក្នុងការផ្លាស់ទៅកាន់ក្រុម Real Madrid ហើយ។

មតិយោបល់