កាលពីរាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧យប់មិញ អតីតពិធីការិនីរបស់ CTN អ្នកនាង ផូ មុន្នីពៅ បានសម្រាលកូនហើយនៅលើទឹកដីបារាំង ដោយអ្នកនាង និងកូនប្រុសមានសុខភាពយ៉ាងប្រសើរ។ អ្នកនាងបានបង្ហោះឲ្យគេឃើញថាស្វាមីមើលថែយ៉ាងដិតដល់នោះផង។
អ្នកនាង ផូ មុន្នីពៅ បានអះអាងថា កូនប្រុសរបស់អ្នកនាងបានប្រសូត្រឡើងហើយកាលពីរាត្រីយប់មិញ ដោយអ្នកនាងបានសម្រេចចិត្តដាក់ឈ្មោះកូនប្រុសថា Alexis ឲ្យសុីនឹងសញ្ជាតិរបស់ស្វាមីនោះផង។ អ្នកនាងបញ្ជាក់ថា ខ្លួន និងកូនមានសុខភាពល្អណាស់ ដោយសារតែក្នុងពេលពរពោះ អ្នកនាងបានធ្វើលំហាត់ប្រាណយ៉ាងម៉ត់ចត់តាមបច្ចេកទេសរបស់ក្រុមគ្រូពេទ្យបារាំង។
យ៉ាងណាមិញ អ្នកនាងមិនមែនសម្រាលកូនប្រុសតាមធម្មជាតិនោះទេ គឺអ្នកនាងវះកាត់ប៉ុណ្ណោះ ទើបអ្នកនាង និងកូនប្រុសមានសុខភាពល្អ តាំងពីម៉ោងដំបូង ក្រោយពីចេញពីបន្ទប់វះកាត់។ អ្នកនាងនឹងត្រូវក្រុមគ្រូពេទ្យឲ្យសម្រាកមួយរយៈ ដោយស្វាមីជនជាតិបារាំងរបស់អ្នកនាងជាអ្នកមើលថែ។ អ្នកនាងបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានប្រសូត្រកូនដំបូងនៅលើទឹកដីបារាំង បន្ទាប់ពីរៀបការជាមួយស្វាមីជាមន្ត្រីទូតបារាំងអស់ច្រើនឆ្នាំ៕
មតិយោបល់