ព័ត៌មានសិល្បៈ និងកម្សាន្ត

៨ប៉ុស្តិ៍ពី អ៊ុន សិទ្ធា ទាក់ទាញប្រាសាទសំបូរព្រៃគុក

ក្នុងពិព័រណ៍សម្អាងការនៅកោះពេជ្រ កាលពីល្ងាចថ្ងៃទី៥ សីហា លោក អ៊ុន សិទ្ធា ត្រូវគេអោយដើរម៉ូដជាបុរសខ្មែរ ដោយមានកាន់ទ្រប្រាង្គប្រាសាទសំបូរព្រៃគុគ ។ អ៊ីចឹងហើយទើបរូបថត៨សន្លឹករបស់លោកពាក់ព័ន្ធនឹងការដើរម៉ូដនោះ ត្រូវបានគេចែកចាយទូលំទូលាយ។ រូបភាពរបស់លោក ត្រូវបានមហាជនកាន់តែផ្ដោតការចាប់អារម្មណ៍ចំពោះប្រាសាទសំបូរព្រៃគុកនោះផង បន្ទាប់ពីប្រាសាទមួយនេះត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ រូបភាពរបស់លោក អ៊ុន សិទ្ធា ក៏ស្របនឹងសកម្មភាពរបស់តារាសិល្បៈភាគច្រើន ដែលកំពុងមមាញឹកក្នុងការថតបទនិយាយពីប្រាសាទសំបូរនៅឯទីប្រាសាទផ្ទាល់ នៅថ្ងៃទី៦ សីហានេះ៕

មតិយោបល់