ព័ត៌មានសិល្បៈ និងកម្សាន្ត

ថន លក្ខិណា សម្ពោធវីឡាខ្ទង់សែនដុល្លារ តាមក្ដីស្រម៉ៃ !

កាលពីព្រឹកថ្ងៃទី២៩ សីហា តារាសម្ដែង និង ជាពិធីការិនី នាង ថន លក្ខិណា បានសម្ពោធវីឡាយ៉ាងកាលីព បើទោះជានាងមិនធ្វើធំដុំរំខានដល់អ្នកសិល្ប:។

នេះជាវីឡាក្នុងក្ដីស្រម៉ៃរបស់នាង ក្នុងពេលដែលធ្លាប់បានប្រកាសយូរមកហើយ ថាចង់រស់នៅវីឡា ហើយទីបំផុត ក៏មានវីឡាជាកម្មសិទ្ធិរបស់នាង និងក្រុមគ្រួសារមែន ។

វីឡាដែលនាងបានបង្អួតនេះ ស្ថិតនៅបុរីប៉េងហួត មុខសាលាកសិកម្មព្រែកលាភ ដោយគ្រាន់តែការតុបតែងលម្អក្នុងផ្ទះក៏អស់ដល់ច្រើនមុឺនដុល្លារនោះដែរ មិនទាន់រាប់បញ្ចូលតម្លៃផ្ទះផង។

មិនទាន់មានការបញ្ជាក់នេះមានតម្លៃប៉ុន្មាននៅឡើយទេ ដោយគ្រាន់តែមានការបង្ហើបថា មានតម្លៃខ្ទង់សែនដុល្លារ ដែលនេះគឺជាទ្រព្យដែលមានតម្លៃខ្ពស់ ចាប់តាំងពីនាងបានឈរជើងជាតារាល្បីម្នាក់។ ក្នុងនោះក៏មិនទាន់ដឹងថា តើក្រោយសម្ពោធវីឡា តើនាងនឹងធ្វើពិធីជប់លៀងអញ្ជើញអ្នកសិល្ប:ឲ្យចូលរួម ឬ ក៏អត់ដែរ?

មតិយោបល់