Logo គឺជានិម្មិតសញ្ញាតំណាងឲ្យក្រុមហ៊ុន ទោះបីជាវាមានលក្ខណៈរូបភាពតូចក្តី ។តើលោកអ្នកចង់ឲ្យ Logo ក្រុមហ៊ុនរបស់អ្នកមានការទាក់ទាញ់ដែរឬទេ? វាមិនមែនមាន Logo ទាំងអស់ដែលទាក់ទាញ់នោះទេ តែយ៉ាងហោចណាស់ក៏មាន Logo ខ្លះដែលមានអត្ថបទបង្កប់ក្នុង ផ្ទាំង Logo នោះតែម្តង ដែលធ្វើឲ្យយើងចាប់អារម្មណ៍លើវា។
ខាងក្រោមនេះគឺជា Logo Top 10 ដែលបង្កប់ជាមួយនឹងអត្ថន័យ៖
១.Amazon
https://i1272.photobucket.com/albums/y389/domneng/amazon-logo-meaning_zpsb314af66.jpg
អ្នកប្រហែលគិតថាវាអស្ចារ្យណាស់ហើយមើលទៅនោះ ជាមួយនឹងហេតុផលនៃ Logo Amazon ដែលមានសញ្ញាព្រួញពីក្រោម ដែលតំណាងឲ្យអក្ខរក្រមអង់គ្លេស ពី A ទៅ ដល់ Z ។ហេតុផលនេះយើងប្រាកដជាចង់ចាំថា ឲ្យតែឃើញ អក្សរពី A ទៅដល់ Z ឬគេនិយាយពី A ទៅ ដល់ Z ប្រាកដជានឹកឃើញដល់ Logo របស់ក្រុមហ៊ុន Amazon ជាក់ជាមិនខាន។ម្យ៉ាងវិញទៀតសញ្ញាព្រួញស្ថិតនៅពីក្រោមនេះគឺដូចតំណាងឲ្យស្នាមញញឹមចឹងដែរ។
២.Apple
https://i1272.photobucket.com/albums/y389/domneng/apple-logo-meaning_zps29f27414.jpg
Logo របស់ ក្រុមហ៊ុន Apple មើលទៅធម្មតា ពោលគឺសាមញ្ញា ឥតខ្ជោះ ដោយមានរូបផ្លែប៉ោមពណ៌ប្រផេះ បាត់មួយចំណិត ដោយគេចាត់ទុកផ្លែឈើនេះថា “ចំណេះដែលបានមកពីរុក្ខជាតិ”ដែលមាននៅក្នុងរឿង Adam និង Eve ។
៣.IBM
https://i1272.photobucket.com/albums/y389/domneng/ibm-logo-meaning_zpsbce96a8a.jpg
បន្ទាត់ស ដែលគូសលើ IBM ដែល IBM មានពណ៌ខៀវ នេះត្រូវបានគេដឹងថា អត្ថន័យថា គឺជារូបរាងឬរាងរូវ ដែលគ្មាននរណាប្រៀបបាន ដូច្នេះអាចឲ្យជាសារថា សមត្ថភាពដ៏អស្ចារ្យ។
៤.Mobil
https://i1272.photobucket.com/albums/y389/domneng/mobil-logo-meaning1_zps1b12c53d.jpg
សម្រាប់ Logo មួយនេះមានលក្ខណៈសាមញ្ញជាទីបំផុតដែរ តែ ធ្វើឡើងចេញជាពណ៌ក្រហម និងខៀវ ។ដោយពណ៌ក្រហមនេះដែរតំណាងឲ្យ ភាពរឹងមាំ ខណៈដែល ពណ៌ខៀវ មានន័យថា ភក្តីភាព និងសុវត្តិភាពនៅក្នុងក្រុមហ៊ុន។
៥.FedEx
https://i1272.photobucket.com/albums/y389/domneng/fedex-logo-meaning_zpsc39c733d.jpg
FedEx logo មើលទៅសាមញ្ញពេញទី តែវាលាក់នូវអត្ថន័យដ៏អស្ចារ្យ បើសិនជាអ្នកក្រឡេកមើលអក្សរពណ៌ទឹកក្រហម Ex នៅក្នុង Logo អ្នកនឹងធ្វើការវិភាគថា ឃើញថា ចន្លោះផ្ទៃស រវាង E និង E នោះអ្នកនឹងឃើញសញ្ញាព្រួញដែលតំណាងឲ្យថា ជាគោលដៅទៅមុខឥតងាកក្រោយ ពោលគឺអភិវឌ្ឍន៍គ្មានថ្ងៃ ស្រាកស្រាន្ត៕
មតិយោបល់