សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងពង្រីកទំហំផ្លូវជាតិលេខ ៣ បន្ថែមទៀត ទៅជា ៤គន្លង ចាប់ពី រង្វង់មូលចោមចៅ ដល់ខេត្តកំពត។
ការពង្រីកផ្លូវជាតិលេខ ៣នេះ នឹងមាន ២គន្លងទៅ ២គន្លងមក ដើម្បីសម្រួលដល់ការដឹកជញ្ជូនទូទៅ ជាពិសេសបម្រើដល់ កំណើនសេដ្ឋកិច្ច និងតម្រូវការនៃ Logistic។
ជាង ២ភាគ៣ នៃផ្លូវនេះ នឹងធ្វើជា ៤គន្លង ហើយ ១ភាគ៣ទៀត នឹងធ្វើជាផ្លូវបើក ១២ម៉ែត្រ។
ផ្លូវជាតិលេខ ៣ ប្រវែង ១៤៣គីឡូម៉ែត្រ គឺជាផ្លូវជាតិដ៏សំខាន់ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរមកកាន់ ភូមិភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីនេះ ផ្លូវជាតិលេខ ៣ ក៏អាចនាំអ្នកដំណើរមកកាន់តំបន់សំខាន់ៗ រួមមានខេត្តកែប និងខេត្តព្រះសីហនុបានដែរ ហើយតាមបណ្តោយផ្លូវជាតិលេខ ៣ ក៏មានការអភិវឌ្ឍន៍ជាច្រើន កំពុងរីកលូតលាស់ ដូចជា រោងចក្រសហគ្រាសសិប្បកម្ម និងឃ្លាំងស្តុកទំនិញជាដើម៕
មតិយោបល់