ព័ត៌មានសិល្បៈ និងកម្សាន្ត

នី មុន្នីនាថ មិនភ្ញាក់ផ្អើល រឿងគេចោទថាបោកលុយអ្នកអាមេរិក!

ក្រោយពីមានការទម្លាយថា តារាសម្ដែងនី មុន្នីនាថ ដែលមានឈ្មោះដើមថា មុន្នី នាថ បោកលុយជាច្រើនមុឺនដុល្លារពីគូដណ្ដឹងនៅអាមេរិក ហើយមានការចុះផ្សាយព្រោងព្រាត នាងបែរជាមិនភ្ញាក់ផ្អើលនោះឡើយ។ នាងថាខ្លួននឹងចេញបកស្រាយ ប៉ុន្តែរង់ចាំអោយអ្នកទម្លាយរឿងរ៉ាងពីខ្លួននេះបានសប្បាយចិត្តមួយរយៈសិន នោះនាងនឹងបកមុខវិញ។

នី មុន្នីនាថ បានអះអាងថា រូបនាងបានដឹងរួចហើយថានឹងមានរឿងនោះ តែមកពីត្រូវការពេលវេលា និងភស្តុតាងវិញ ដើម្បីតបត ទើបនាងប្រកាសថា មិនទាន់ចង់បកស្រាយ នឹងថាបន្តិចទៀតមហាជនពិតជាជ្រាបនូវអ្វីដែលបានកើតឡើង។

យោងតាមការបង្ហោះ គឺមានការចោទប្រកាន់ថា«តារាសម្តែង នី មន្នីនាថ ពិតជាពូកែសម្តែងមែន កុំថាឡើយតែក្នុងខ្សែរភាពយន្ត សូម្បីតែក្រៅខ្សែរភាពយន្ត ក៏ពូកែដែល ហេតុតែដើម្បីលុយ តារាសម្តែងម្នាក់នេះប្រើល្បិចបោកប្រាស់ សាហាវបំផុត ដោយយកការភ្ជាប់ពាក្យជាមួយបុរសអនិកជនខ្មែរក្រៅប្រទេសម្នាក់នេះ ដើម្បីផ្តល់ទំនុកចិត្តអោយគូដណ្តឹងម្នាក់នេះផ្តល់លុយអោយ ទិញឡានជិះ ទិញដី នឹងធ្វើផ្ទះអោយនាង ថែមទាំងទិញគ្រឿងអលង្ការ គ្រឿងពេជ្រមួយចំនួនធំថែមទៀផង។ ចុងក្រោយដល់ពេលសម្ភាសន៍ជាប់ ហើយធ្លាក់វីសារត្រូវទៅរស់នៅអាមេរិក នី មុន្នីនាថ បែជាបរិសេធមិនទៅវិញ ថែមទាំងសុំផ្តាច់ពាក្យនឹងគូដណ្តឹង។ទង្វើរបស់ នី មុន្នីនាថ មិនត្រឹមតែមិនផ្តល់តម្លៃដល់ខ្លួនឯងនោះទេ ថែមទាំងធ្វើអោយអ្នកសិល្បៈដែលគេថ្លៃថ្នូរផ្សេងៗទៀត ត្រូវអាប់អោនដោយសារនាងតែម្នាក់គត់។ ហេតុដូចច្នេះសូមអនិកជនខ្មែរនៅក្រៅប្រទេសមួយចំនួន និងឧកញ៉ាដែលនៅក្នុុងស្រុកខ្មែរ បើមានទំនាក់ទំនងស្នេហ៍ ជាមួយតារាសម្តែង នី មុន្នីនាថ ម្នាក់នេះ គួតែប្រុងប្រយ័ត្នអោយមែនទែន ដើម្បីកុំុអោយចាញ់បោក ដូចអនិកជនខ្មែរដែលនៅក្នុងរូបភាពនេះ តទៅទៀត»។

ជាមួយនឹងការមិនភ្ញាក់ផ្អើលរបស់នាង ទើបអ្នកគាំទ្រនៅតែជឿជាក់ថា នាងមានហេតុផលគ្រប់គ្រាន់ក្នុងការផ្ដាច់ពាក្យ និងឆ្លើយតបទៅនឹងអ្វីដែលបានបង្ខូចឈ្មោះនេះ៕

មតិយោបល់