បាត់ដំបងៈ ពិតជារន្ធត់ខ្លាំង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញប្តីប្រពន្ធមួយគូឈ្លោះប្រកែកគ្នា រហូតបុរសជាប្តីទាញកាំបិតបុង័តោមកកាប់សម្លាប់ប្រពន្ធឲ្យស្លាប់ក្នុងថ្លុកឈាម រួចអារកខ្លួនឯងតាមក្រោយ តែមិនស្លាប់បណ្តាលឲ្យរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រុមទី២២ ភូមិ
ច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនរងគ្រោះដែលត្រូវជនដៃដល់ជាប្តី កាប់សម្លាប់ខាងលើនេះមានឈ្មោះ ឌុង សាវ័ន ភេទស្រី អាយុ២៧ឆ្នាំ ទីលំនៅកន្លែងកើតហេតុខាង លើ (ស្លាប់នៅកន្លែងកើតហេតុ) និងជនដៃដល់ជាប្តីមានឈ្មោះ ស្រ៊ុន គឹមជូ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកាប់ជ្រូក ស្នាក់នៅជាមួយគ្នា (របួសធ្ងន់ត្រង់កមុខក្រោយ) ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យពពីរ នៃភូមិភាគ៥ ខេត្តបាត់ដំបង។
ក្នុងនោះមូលហេតុដែលបុរសប្តីក្លាយទៅជាឃាតកសម្លាប់ប្រពន្ធខ្លួនឯងបែបនេះ គឺដោយសារតែបុរសជាប្តីប្រច័ណ្ឌ
នឹងប្រពន្ធ និងញៀនថ្នាំញៀន ហើយនៅមុនពេលកើតហេតុប្តីក៏បានឈ្លោះគ្នាជាមួយជនរងគ្រោះ ក៏កើតជាហិង្សាយកកាំបិតប័ុងតោ កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមតែម្តង ហើយកន្លងមកជនដៃដល់រូបនេះ ធ្លាប់បានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ផងដែរ៕
https://youtu.be/ga7FH7FQCZY
មតិយោបល់