ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ ឱក សុគន្ធកញ្ញា អាយុ៣០ឆ្នាំបាត់!

គិតត្រឹមថ្ងៃទី១៤ កញ្ញា តារាចម្រៀងល្បីឈ្មោះកញ្ញា ឱក សុគន្ធកញ្ញា មានវ័យគម្រប់៣០ឆ្នាំគត់តែម្ដង តែបើក្រឡេកមើលសម្រស់របស់នាងគឺមិនចាញ់ក្រមុំវ័យម្ភៃស្ដើងនោះទេ ជាពិសេសបន្ទាប់ពីនាងត្រូវគេកត់សម្គាល់ថាកាន់តែថែរូបសម្រស់ និងរាងអោយស្រឡូនដែលមិនងាយប្រែប្រួលសម្រស់ទៅទៀត។ នាងត្រូវគេដឹងថាមានវ័យគ្រប់៣០ឆ្នាំ តាមរយៈអ្នកគាំទ្ររបស់នាងធ្វើនំខួបអោយកាលពីយប់ថ្ងៃទី១៤ កញ្ញា ដោយនាងបានបង្ហោះជាសាធារណៈថាសប្បាយចិត្តណាស់ ដែលមានអ្នកគាំទ្រធ្វើខួបអោយនាង ក្នុងពេលដែលនាងបានក្លាយក្រមុំវ័យ៣០ឆ្នាំគត់នាពេលនេះ។

ការបង្ហោះរបស់នាងត្រូវបានគេចាត់ទុកថាគឺលើកទី១ ដែលនាងបង្ហាញអោយដឹងជាចំហរថានាងមានន័យក្រែលណាស់ទៅហើយ ក្នុងពេលដែលនាងភាគច្រើនគឺមិនសូវចង់និយាយពីអាយុពិត។ ការទទួលស្គាល់របស់នាងបានធ្វើអោយម្នាក់ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែវវ័យពិតប្រាកដដែលនាងទទួលស្គាល់ និងសម្រស់ជាក់ស្ដែងគឺមិនដូចគ្នា។ ម្នាក់ៗលាន់ថា «ចុមតារាចម្រៀងឱក សុគន្ធកញ្ញា អាយុ៣០ឆ្នាំហើយ ចុះហេតុអ្វីស្អាតដូចក្មេង!» ខណៈដែលអ្នកគាំទ្រផ្សេងទៀតក៏លើកឡើងថាពិតជាធម្មតា ដែលនាងអាចរក្សាសម្រស់អោយមើលទៅមិនសម៣០ឆ្នាំ ក្នុងពេលដែលលតារាខ្លះវ័យតិចជាងនាងផង ប៉ុន្តែមើលមុខមាត់ចង់ល្បាក់នាង ឬចាស់ជាងនាងបាត់ទៅហើយ។

អ៉ីចឹងហើយទើបនាងនៅតែគ្រងតំណែងតួឯកនៅក្នុងផលិតកម្មហង្សមាស ដោយក្រៅពីជាតួឯកក្នុងបទចម្រៀងដែលជាដៃគូដ៏ខ្លាំងរបស់លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត នាងក៏ត្រូវហង្សមាសអោយសម្ដែងជាតួឯកក្នុងរឿងភាគ ដោយសារតែរូបសម្រស់នៅក្មេងវ័យនេះផងដែរ។ ឱក សុគន្ធកញ្ញា ត្រូវគេមើលឃើញថានឹងមិនងាយធ្លាក់ចុះប្រជាប្រិយភាពនោះទេ ដោយសារតែនាងមានសមត្ថភាពច្រៀងបានពីរោះ មានសមត្ថភាពបានរស់រវើក និងមានរូបសម្រស់នៅក្មេងហើយស្អាតយ៉ាងកម្រ បើទោះជានាងមានវ័យ៣០ឆ្នាំទៅហើយ៕

មតិយោបល់