ព័ត៌មានកីឡា

អាឡឺម៉ង់ ជំនួសតំណែងប្រេស៊ីល ក្នុង FIFA World Ranking

ក្រុមជម្រើសជាតិអាឡឺម៉ង់ បានឡើងមកឈរចំណាត់ថ្នាក់លេខ១ ពិភពលោក ជំនួសក្រុមជម្រើសជាតិប្រេស៊ីល របស់ FIFA World Ranking វិញ។

ជាការពិតណាស់ ក្រុមការពារតំណែងជើងឯក World Cup ២០១៤ អាឡឺម៉ង់ បានឡើងមកឈរ លើក្រុមប្េស៊ីលវិញហើយ ក្នុងតារាង FIFA world Ranking ។ អាឡឺម៉ង់ បានបង្ហាញទម្រត់លេងយ៉ាងល្អក្នុងការប្រកួតជម្រុះ World Cup នាពេកកន្លងមកនេះ ដោយមិនទាន់លេងចាញ់ ១ប្រកួតនៅឡើយទេ ខណ:ក្រុមជម្រើសជាតិប្រេស៊ីល ក៍ធ្វើបានល្អដូចគ្នា តែបែរជារបូតចំណាត់ថ្នាក់ នៃកំពូលតារាង FIFA World Ranking ទៅវិញ។

យ៉ាងណាក៍ដោយ នេះគឺជាលទ្ធផល ដែលទទួលបានពីការបោះឆ្នោត ស្របពេលដែលក្រុមជម្រើសជាតិ អាឡឺម៉ង់ ត្រូវបានគេជឿជាក់ថា អាចការពារតំណែងជើងឯក World Cup ២០១៨ នៅប្រទេសរុស្ស៊ីផងដែរ។ ក្នុងនោះដែរ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់, អាហ្សង់ទីន និង ប៊ែលហ្ស៊ិក ក៍ស្ថិតក្នុងក្រុមកំពូលតារាងទាំង៥ នៃ FIFA World Ranking ផងដែរ។

ខាងក្រោមនេះជាចំណាត់ថ្នាក់ទាំង១០ថ្មី នៃ FIFA World Ranking ៖
១, អាឡឺម៉ង់ ពីមុនលេខ២
២, ប្រេស៊ីល ពីមុនលេខ១
៣, ព័រទុយហ្គាល់ ពីមុនលេខ៦
៤, អាហ្សង់ទីន ពីមុនលេខ៣
៥, ប៊ែលហ្ស៊ិក ពីមុនលេខ៩
៦, ប៉ូឡូញ ពីមុនលេខ៥
៧, ស្វ៊ីស ពីមុនលេខ៤
៨, បារាំង ពីមុនលេខ១០
៩, ឈីលី ពីមុនលេខ៧
១០, កូឡុំប៊ី ពីមុនលេខ៨

មតិយោបល់