ដំណើរមកកាន់ប្រទេសកម្ពុជា របស់លោកស្រី Angelina ជាមួយកូនៗ ៦នាក់ ហាក់បីដូចជាមានសេចក្ដីសុខខ្លាំងណាស់ ដោយលោកស្រីធ្លាប់បានបញ្ជាក់ថា លោកស្រី ត្រូវបានប្រទេសកម្ពុជា ផ្លាស់ប្ដូរជីវិតលោកស្រី ជាថ្មី ហើយលោក ស្រី មិនអាចតបស្នងអ្វីបានឡើយទៅកាន់ កម្ពុជា វិញ សូម្បីតែបន្ដិច នេះសបញ្ជាក់ពីទឹកចិត្តដ៏ថ្លៃថ្លាមកកាន់ប្រទេស កម្ពុជា វីញផងដែរ ។
កន្លងផុតនៃថ្ងៃដាក់បញ្ជាំងរឿង ” First They Killed My Father” លោកស្រី Angelina បានលើកយកអាហារជាប្រភេទសត្វល្អិត មកបង្រៀនកូនៗលោក ដោយបង្ហាញពី ទិដ្ឋភាពអាហារមួយដែលនៅក្នុងរបបខ្មែរក្រហម ដែលរបបនេះពិបាកនឹងរកអាហារបរិភោគណាស់ លោកស្រីបានពន្យល់ទៅភ្នាក់ងារសារព័ត៌មាន BBC ថា ” ខ្ញុំគិតថា វាពិតជារបបអារហារមួយដ៏មិនត្រឹមត្រូវ ខុសឆ្គង ” ។
គួរបញ្ជាក់ផងដែរថា លោកស្រីបានយកល្អិតជាច្រើនប្រភេទមកចម្អិន ហើយបង្រៀនកូនៗញ៉ាំ ដោយបាននិយាយថា ” ខ្ញុំបានឃើញសត្វល្អិតទាំងនេះ ដំបូង នៅពេលដែលខ្ញុំមកកាន់ ប្រទេសកម្ពុជា ហើយសាកល្បងញ៉ាំ ចង្រិតបំពង ជាមួយស្រាបៀ ” បន្ទាប់មកអ្នកស្រីក៏សើច ហើយញ៉ាំអាពីង ជាមួយកូនៗ នឹង ភ្នាក់ងារ សារព័ត៌មានBBC បន្ដ ៕
https://www.youtube.com/watch?v=RPEMRqq-shY
មតិយោបល់