មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីម្ចាស់ហ្វេសប៑ុកឈ្មោះ An Neang បានអះអាងថាខ្លួនចាញ់បោកលុយកាក់តាមវីង និងតាហ្វេសប៑ុក ក្រោមដៃរបស់បុរសម្នាក់ ដែលគេស្គាល់ថាគឺតារាសម្ដែង លោក ពៅ ភិរុណ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក។
ម្ចាស់គណនីយនោះបានសរសេរថា”សូមបងៗៗមិត្តដែលលេងហ្វេសបុកចូលប្រយ័ត្តណាជននេះដើរបោកលុយតាមហ្វេសបុកដូចជារូបខ្ញុំផ្ទាល់ហើយជួបនោះណាពិតៗៗបើបងៗៗមិត្តៗៗណាឃើញជននេះនៅទីណាសូមជួយផ្ថល់ពរណ៍មានជាបន្ទាន់ដល់នាងខ្ញុំតាមរយះហ្វេសបុករបស់ខ្ញុំសូមអរគុណនិងជួយផ្ដល់ពរ័មានជាបន្ទាន់ចា៎ នាងខ្ញុំមានជួនរង្វាន់ដល់អ្នកផ្ដល់ពរ័មាននេះចំនួន1000$$$$”។
សំណេររបស់ម្ចាស់ហ្វេសប៑ុកនេះ មិនត្រឹមតែភ្ជាប់មុខមាត់របស់លោក ពៅ ភិរុណ ប៉ុណ្ណោះទេ គឺបានទាំងសរសេរបង្ហោះដដែលហើយដដែលទៀត និងអោយអ្នកលេងហ្វេសប៑ុកជួយប្រាប់ដំណឹងរបស់លោកថាលោកស្ថិតនៅឯណានោះផង។ ការចែកចាយក្រោយការបង្ហោះ ក៍មានសភាពខ្លាំងដែរមកទល់ម៉ោងនេះ។
លោកពៅ ភិរុណ បានបង្ហាញការភ្ញាក់ផ្អើល និងបានទាំងស្រង់នូវការបង្ខូចឈ្មោះនោះ មកបង្ហោះអោយដឹងជាសាធារណៈនោះផង។ យ៉ាងណាមិញ ផ្អែកតាមប្រតិកម្មរបស់លោក គឺចង់សំដៅថា មានអ្នកយករូបថតរបស់លោកទៅបង្កើតគណនីយក្លែងក្លាយហើយដើរបោកប្រាស់លុយកាក់របស់អ្នកនៅស្រុកខ្មែរ ទើបបណ្ដាលអោយមានព័ត៍មាននេះឡើង។
យ៉ាងណាមិញ នៅមិនទាន់មានការបកស្រាយណាទេ ក្នុងពេលដែលលោក ពៅ ភិរុណ ក៏មិនទាន់មានប្រតិកម្មខ្លាំងក្លា ហើយអ្នកបង្ហោះពីលោក ក៍មិនទាន់មានការបកស្រាយថា ជាការច្រលំមនុស្ស ឬយ៉ាងណា៕
មតិយោបល់