ព័ត៌មានជាតិ

នគរបាលស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ២នាក់ ជិះម៉ូតូដើរលួចសាច់មាន់សាច់ទារទាំងកណ្តាលយប់

កណ្តាលៈ ជនសង្ស័យ២នាក់ ជាមុខសញ្ញាយ៉ាងសកម្មខាងដើរលួចសាច់មាន់ សាច់ទារពីក្រុមអាជីវករផ្សារគគីរ ត្រូវបាននគរបាលស្រុកកៀនស្វាយធ្វើការឃាត់ខ្លួនបានភ្លាមៗ។

កើតហេតុថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២១ និង៣០នាទី នៅត្រង់ចំណុចក្នុងផ្សារគគីរស្ថិតនៅឃុំគគីរ ស្រុកកៀនស្វាយ។

នគរបាលស្រុកកៀនស្វាយបានឱ្យបានដឹងថា ជនសង្ស័យ២នាក់
ទី១ ឈ្មោះ ជុំ សារ៉ន ភេទប្រុស អាយុ៣១ឆ្នាំ (ឃាត់ខ្លួន) និងរស់នៅភូមិកោះបៀរឃុំគគីរ ទី២ ឈ្មោ ធី ព្រួញ ភេទប្រុស អាយុ២២ឆ្នាំ (ឃាត់ខ្លួន) មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះបៀរ ឃុំគគីរ និងជនរងគ្រោះម្ចាស់ឈ្មោះលឹម សាវុន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិទួលក្របៅ ឃុំគគីរ មុខរបរលក់ដូរ។

នគរបាលបានបញ្ជាក់ទៀតថា សមត្ថកិច្ចដកហូតបានវត្ថុតាងម៉ូតូ ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ1E.0386 ទូរសព្ទ ១គ្រឿង,សាច់មាន់និងសាច់ទាប្រហែល១០គីឡូក្រាមនិងប្រគល់ជូនម្ចាស់ដើមវិញ។

នៅមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍ដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋានលុះមកដល់ត្រង់ចំណុចកើតហេតុក៍បានជួបប្រទះឃើញជនសង្ស័យ ធ្វើការ ឆែកឆេឃើញមានវត្ថុតាងនាំមកប៉ុស្តិ៍ សួរ នាំនងរៀបចំឯកសារបញ្ជូនទៅអធិការស្រុកដើម្បីបន្តនិតិវិធី៕

មតិយោបល់