ក្រោយការទម្លាយរបស់អ្នកស្រី កែវ ផល្លីណែត ភរិយារបស់លោកហម ឈរ៉ា ជុំវិញការដាក់បណ្ដឹងសុំលែងតារាសម្ដែងរូបនេះលើហ្វេសប៊ុក បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមូលហេតុដែលលោកត្រូវបានភរិយាជាទីស្រឡាញ់សុំលែង រហូតមន្ត្រីតុលាការសម្រេចអោយអ្នកទាំងពីរបែកគ្នាតាមការស្នើសុំរបស់អ្នកស្រី កែវ ផល្លីណែត កាលពីដើមខែ មិថុនា ក្នុងឆ្នាំ២០១៧មុននេះ។ ម្នាក់ៗមានការស្រឡាំងក្នុងពេលដែល លោក ហម ឈរ៉ា តែងបង្ហាញអោយគេឃើញថាលោកជាស្វាមីល្អ និងជាឪពុកល្អ ប៉ុន្តែបែរជាធ្លាយមូលហេតុប្រពន្ធសុំលែង ដោយអះអាងថាដល់ពេលហើយ។
មកទល់ម៉ោងនេះ អ្នកស្រី កែវ ផល្លីណែត បានត្រឹមតែទម្លាយអោយដឹងថាអ្នកស្រី និងលោកហម ឈរ៉ា បានលែងលះគ្នាជាផ្លូវការកាលពីដើមខែមិថុនាប៉ុណ្ណោះ ប៉ុន្តែមិនបានបញ្ជាក់អោយដឹងពីមូលហេតុដែលនាំទៅដល់ការសម្រេចចិត្តសុំលែងនោះទេ។
យ៉ាងណាមិញ អ្នកស្រីបញ្ជាក់ថារឿងរ៉ាវរហូតដល់ត្រូវតែលែងលោកឈម ឈរ៉ា ដែលស្វាមីកម្សត់កម្រនោះគឺកូនស្រីរបស់អ្នកស្រីបានដឹង និងមិនមានហាមឃាត់អ្នកស្រីទៀតទេ ដោយសារតែអ្វីៗគឺអ្នកស្រីបញ្ជាក់ថាមិនអាចទៅទៀតបាន។
មិនដឹងថាលោកហម ឈរ៉ា បានធ្វើសាងកំហុសបែបណា រហូតធ្វើអោយអ្នកស្រីអស់ការអត់ធ្មត់នោះទេ ប៉ុន្តែយោងតាមការអះអាងរបស់អ្នកស្រីដែលបានឆ្លងតបអ្នកគាំទ្រ គឺអ្នកស្រីប្រាប់ថាដល់ពេល ដែលមានន័យថាអ្វីៗលែងបន្តទៅមុខទៀតបាន។
លោកហម ឈរ៉ា មិនទាន់មានប្រតិកម្មបែបណាជុំវិញការទម្លាយរបស់អតីតភរិយានោះទេ ជាពិសេសចំពោះមូលហេតុដែលនាំអោយលោក និងភរិយាបាក់បែកគ្នាក៏រឹតតែមិនទាន់មានការបង្ហើបអោយដឹងនៅឡើយ។ យ៉ាងណាមិញ ផ្អែកតាមការទម្លាយរបស់អ្នកស្រី កែវ ផល្លីណែត គឺលោកត្រូវបានអតីតភរិយាប្ដឹងលែង ដោយសុំទាំងសិទ្ធិបែងចែកទ្រព្យសម្បត្តិជាពីរ និងសុំសិទ្ធិគ្រប់គ្រងកូនស្រីតែមួយនោះផង ខណៈដែលភរិយារបស់លោកមិនទាមទារអាហារកិច្ចពីលោកនោះឡើយ តែបានបើកសិទ្ធិអោយលោកបំពេញតួនាទីគ្រប់យ៉ាងក្នុងនាមជាឪពុក។
អ្នកស្រីបានបង្ហោះជាសាធារណៈថា រវាងអ្នកស្រី និងអតីតស្វាមី នៅត្រឹមតែជាបងប្អូនល្អប៉ុណ្ណោះ ហើយអ្នកស្រីក៏គ្មានការសោកស្ដាយនោះដែរ ចំពោះជម្រើសដែលអ្នកស្រីសម្រេចចិត្តលែងលះពីលោកហម ឈរ៉ា នេះ៕
មតិយោបល់