ក្រុម Paris Saint Germain បានស្គាល់រសជាតិប្រកួតស្មើហើយក្ុងរដូវកាលនេះ ក្នុងជំនួបជាមួយក្រុម Montpellier នាយប់មិញនេះ។
ជាក់ស្តែងណាស់ ក្រោយពីខ្សែប្រយុទ្ធ Neymar ត្រូវអវត្តមាន ក្នុងជំនួបជាមួយក្រុម Montpellier យប់មិញនេះ បានធ្វើឲ្យ ក្រុម Paris Saint Germain មិនអាចរកគ្រាប់បាល់បាន១គ្រាប់ឡើយលើគូប្រកួតរបស់ពួកគេ។ ក្នុងការប្រកួតនេះ ថ្វីបើមាន Cavani, Mbappe និង Drexler ក៍ដោយ តែក្រុម Paris Saint Germain បែរជាមិនអាចទម្លាយសំណាញ់ទីរបស់ក្រុម ម្ចាស់ផ្ទះ Montpellier ទៅវិញ ដែលខុសស្រឡះ កាលពីមានវត្តមាន Neymar ដែលក្រុមសេដ្ឋីបារាំងមួយនេះ អាចទម្លាយសំណាញ់ទីគូប្រកួត បានគ្រប់ការប្រកួតទាំងអស់។
ហេតុផល ដែលកីឡាករក្នុងក្រុម Paris Saint Germain មិនអាចរកគ្រាប់បាល់បាននេះដែរ ទំនងមកពីចំហាយឥទ្ធិពលនៃបញ្ហា រវាង Neymar និង Cavani មិនទាន់បានបញ្ចប់នៅឡើយ បើទោះបីជា Neymar បានចេញមុខសុំទោស Cavani ក្តី។ ម្យ៉ាងវិញទៀត ហេតុផល ដែល Neymar មិនមានឈ្មោះ ក្នុងការប្រកួតនេះ ដោយបញ្ហាបន្តិចបន្តួចនោះ អាចជាហេតុផលមួយ ដែលនាំឲ្យមានមន្ទិលសង្ស័យថា ទំនងជា Neymar មិនចង់ចាប់ដៃគូជាមួយ Cavani ឬក៍ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ មិនពេញចិត្តក្នុងការបន្តលេងឲ្យក្រុម Paris Saint Germain ។
យ៉ាងណាក៍ដោយ ទំនាស់ទាំងអំបាលមាន ត្រូវបានដោះស្រាយរួចហើយ ខណៈ Neymar មានហេតុផលច្បាស់លាស់ក្នុងការអវត្តមាននេះ ដូចនេះហើយ ក្រុម Paris Saint Germain នឹងមានភាពល្អប្រសើរវិញ ក្នុងការប្រកួតក្រោយនេះជាក់ជាមិនខាន។
https://www.youtube.com/watch?v=2q79jprRzHM
មតិយោបល់