ការកើនឡើងនៃជាតិខ្លាញ់នៅក្នុងក្បាលពោះ មិនត្រឹមតែធ្វើឲ្យអ្នកក្លាយមនុសធាត់អាក្រក់មើលប៉ុណ្ណោះទេ វាថែមទាំងអាចធ្វើឲ្យអ្នកត្រូវប្រឈមនឹងជំងឺជាច្រើន ប្រសិនបើបណ្តោលទុកយូរមិនមានវិធានការទប់ស្កាត់។ ទោះជាយ៉ាងណា បើយោងតាមគេទំព័រ boldsky បានចុះផ្សាយថា ជាតិខ្លាញ់ក្បាលពោះអាចកម្ចាត់បានដោយប្រើរុក្ខជាតិសំខាន់ៗ៣មុខ គឺត្រសក់ ខ្ញី និងប្រទាលកន្ទុយក្រពើ។
សំណង់ធម្មជាតិមួយប្រភេទនេះត្រូវបានគេទទួលស្គាល់ថា ពិតជាមានប្រសិទ្ធភាពអាចកាត់បន្ថយជាតិខ្លាញ់ក្បាលពោះពូកែបំផុត ព្រោះវាមានផ្ទុកសមាសធាតុសំខាន់ៗជាច្រើន។
ធាតុផ្សំ៖
- ត្រសក់ កិនយកទឹកឲ្យបានកន្លះកែវ
- ខ្ញីស្រស់ កិនយកទឹកឲ្យបាន៣ស្លាបព្រា
- សាច់ប្រទាលកន្ទុកក្រពើ កិនឲ្យក្លាយជាល្បាយ ៣ស្លាបព្រា
របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងអស់បញ្ចូលគ្នានៅក្នុងកែវ ឲ្យរលាយសាច់មួយ។
២.អ្នកត្រូវទទួលទានម្តងទាំងអស់ រាល់មុនពេលញ៉ាំអាហារពេលព្រឹក។
៣.សូមព្យាយាមអនុវត្តយ៉ាងហោចណាស់រយៈពេល ២ខែ អ្នកនឹងទទួលបានលទ្ធលផលដូចបំណង។
ទោះជាយ៉ាងណាទន្ទឹមនឹងអនុវត្តវិធីបែបបុរាណមួយនេះ អ្នកក៏ចាំបាច់ត្រូវជៀសវាងអាហារដែលមានជាតិខ្លាញ់ និងស្ករច្រើន ហើយធ្វើលំហាត់ប្រាណមួយថ្ងៃឲ្យបាន ៤០នាទីផងដែរ ដើម្បីឲ្យខ្លាញ់ក្បាលពោះរលាយឆាប់អស់៕
មតិយោបល់