ព័ត៌មានសិល្បៈ និងកម្សាន្ត

ទើបធ្លាយដំណឹងប្រពន្ធសុំលែង ហម ឈរ៉ា មកត្រូវថ្មោង ដុកទ័ររិទ្ធិ ទៀត

ទើបតែមានដំណឹងត្រូវភរិយាសុំលែងឡើងផ្អើលមហាជនសោះ លោក ហម ឈរ៉ាស្រាប់តែត្រូវតារាស្រករក្រោយលោក អ៉ឹង សុធារិទ្ធិ ហៅដុកទ័ររិទ្ធ ចេញវាយប្រហាររិះគន់ឡើងម៉ាឆ្ងាញ់ថែមទៀត ដោយអះអាងថាលោកហម ឈរ៉ា ពូកែទើសអ្នកលេងហ្វេសប៊ុក បូករួមទាំងលោកផង ជុំវិញការសរសេរឡាតាំងជាសំឡេងខ្មែរ ឬសរសេរអក្សរកាត់ជាដើម ក្នុងការបង្ហោះខ្លឹមសារផ្សេងៗ ឬបញ្ចេញយោបល់នៅលើហ្វេសប៊ុក។

លោកអះអាងថាអ្វីដែលលោក ហម ឈរ៉ា ខំប្រឹងរិះគន់ និងកែលម្អចំពោះអ្នកលេងហ្វេសប៊ុក គឺជារឿងល្អ ប៉ុន្តែលោកថាជារឿងទទួលយកមិនបាននោះទេ ក្នុងពេលដែលរៀមច្បងរូបនេះយកពេលទើសគេទើសឯង ប្រៀបដូចជាលោកជាអ្នកប្រាជ្ញអក្សរសាស្រ្ត និងថាអ្វីដែលលោកបានធ្វើ បើយកពេលវេលាទំនេរនោះទៅធ្វើអ្វីដែលល្អជាងនេះគឺប្រសើរ។

ការបង្ហោះរបស់លោកអ៉ឹង សុធារិទ្ធ គឺជាវាក្លាយជាលើកទី១ក្នុងចំណោមតារាសិល្បៈ និងមហាជន ដែលធ្លាប់ទទួលនូវការកែតម្រូវរបស់លោក ហម ឈរ៉ា ក្រោយពេលសរសេរពាក្យខ្មែរមិនត្រូវ ឬច្រឡំ សរសេរអង់គ្លេសក្នុងន័យអានជាខ្មែរកន្លងមក។ ការលើកឡើងរបស់លោក ត្រូវគេឃើញអ្នកខ្លះកាន់ជើង តែខ្លះក៏មានការរិះគន់។ យ៉ាងណាមិញ អ្នកធ្លាប់ទទួលបានការរិះគន់ពីសំណាក់ លោក ហម ឈរ៉ា លើការប្រើប្រាស់ពាក្យពេចន៍បង្ហោះមិនត្រូវជ្រុងនោះ គឺបានចេញមុខគាំទ្រភាគច្រើន ដោយបានទាំងចាត់ទុកថាលោក ហម ឈរ៉ា ប្រើសិទ្ធិ ជារៀមច្បង និងជាអ្នកអភិរក្សអក្សរខ្មែរលើសដែនកំណត់នោះផង។

ប៉ុន្តែបើក្រឡេកទៅមើលអ្នកកាន់ជើង លោក ហម ឈរ៉ា វិញ បានបន្ទោសថាអ្វីដែលលោក អ៉ឹង សុធារិទ្ធ លើកឡើងគឺជាការបំផ្លាញទម្លាប់ល្អក្នុងការរក្សាពាក្យពេចន៍ខ្មែរដែលលោកហម ឈរ៉ា ចង់អោយមានការសាយភាពទូលំទូលាយនៅលើបណ្ដាញហ្វេសប៊ុក។

ប្រតិកម្មមួយនេះ កាន់តែបង្ហាញអោយឃើញកាន់តែច្បាស់ពីការបែកបាក់របស់អ្នកសិល្បៈខ្មែរ ក្នុងពេលដែលអ្នកសិល្បៈនាមួយរយៈចុងក្រោយ គឺសំបូរដាក់គ្នាមិនចេះចប់ពីមួយទៅមួយ៕

https://youtu.be/8dKy5Ql-e3w

មតិយោបល់