ក្រោយការសារភាពថាបានដកពាក្យបណ្ដឹងលើអតីតសង្សារដែលប្រើហិង្សា តារាសម្ដែងពេជ្រ អាវីហ្សា បានអះអាងថារវាងនាង និងលោកហ៊ា ហេង មិនពាក់ព័ន្ធគ្នាទៀតទេ ដោយនាងប្រកាន់ជំហរថាបើទោះជាលោកចង់ផ្សះផ្សារក៏មិនព្រមទទួលយក។
ជាមួយគ្នានោះ នាងក៏ប្រកាន់ជំហរមិនទទួលយកស្នេហាណាដែលគ្រាន់តែតាមស្រឡាញ់នាង ហើយមិនហ៊ានស្ដីដណ្ដឹង ដើម្បីរៀបការនោះដែរ។ ពេជ្រ អាវីហ្សា និយាយថាមកទល់ពេលនេះនាងមានបុរសច្រើនឡើងសុំស្នេហ៍ តែនាងមិនទាន់ទទួលយកនោះទេ គឺ គ្រាន់តែសុំរាប់អានក្នុងនាមជាមិត្តភ័ក្ត្រប៉ុណ្ណោះ។ ក្នុងនោះក៏មិនទាន់ចំណាយពេលសិក្សាពីបុរសណាម្នាក់នោះដែរ ដោយសារតែនាងប្រកាសថានៅមិនទាន់ចង់បានស្នេហា ដោយសារតែខ្លាចក្រោយពេលសេបគប់ក៏ជួបរឿងដូចដែលនាងបានជួបជាមួយនឹងលោកហ៊ា ហេង ដែលជាអតីតសង្សារ។ នាងថាខ្លាចណាស់ បន្ទាប់ពីឃើញបុរសដែលនាងបានស្គាល់ល្អតែដំណាក់កាលដំបូង ហើយក្រោយការរួមរស់ក៏មានរឿងអាក្រក់ៗកើតឡើង។
នាងថាមិនចង់មានស្នេហាឆាប់ៗទៀតទេ ដោយអាចប្រើពេលយ៉ាងហោចមួយឆ្នាំទៅមុខទើបចង់គិតគូរ។ ក្នុងនោះបើមានបុរសណាម្នាក់តាមស្រឡាញ់នាងមែន ក៏ត្រូវតែជាបុរសមិនសូវផឹកស៊ី មិនមែនជាអ្នកសិល្បៈ និងដាច់ខាតត្រូវតែជាបុរសក្លាហានហ៊ានរៀបការជាមួយនាង ដោយមិនគ្រាន់តែមកសុំស្រឡាញ់នាងត្រឹមតែមាត់ ហើយមិនហ៊ានដឹកដៃឆ្លងតាមប្រពៃណីនោះឡើយ។ នាងថាខ្លួនអត់ត្រូវការមានសង្សារនោះទេ តែបើនឹងមានស្វាមីតែម្ដង បើមានស្នេហាលើកក្រោយ។
ខាងក្រោមនេះជាបទសម្ភាសន៍របស់នាងជុំវិញការលើកឡើងខាងលើ៖
https://www.youtube.com/watch?v=3kzuDg7R-UY
មតិយោបល់