ព័ត៌មានកីឡា

U-16 កម្ពុជា យកឈ្នះម្ចាស់ផ្ទះមុននេះបន្តិច

នៃវគ្គជម្រុះពានរង្វាន់ AFC U-16 Championship 2018 ដោយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ បានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលីអាយុក្រោម ១៦ឆ្នាំ ដែលជាម្ចាស់ផ្ទះ ដោយលទ្ធផល ៣ទល់២ មុននេះបន្តិច នៅលើទីលាន មជ្ឈមណ្ឌលកីឡាបាល់ទាត់ MFF។

ឆ្លងកាត់ ៣ប្រកួត កន្លងមកកម្ពុជាគឺធ្វើមិនបានល្អទេ ដោយបរាជ័យ ២ដង និងឈ្នះ ១ដង ពោលបានចាញ់ U-16 វៀតណាម ៥ទល់២ ហើយបានចាញ់ U-16 អូស្រ្តាលី ៥ទល់០ និងចុងក្រោយយកឈ្នះ U-16 ម៉ុងហ្គោលី ៣ទល់២ ខណ:ដែលក្រុមម្ចាស់ផ្ទះ ៣ប្រកួត ចាញ់ទាំងអស់តែម្តង ដោយ U-16 អូស្រ្តាលី លុត ១០ទល់១ ហើយ U-16 វៀតណាម លុត ៩ទល់០ និងចុងក្រោយចាញ់កម្ពុជា។

ចប់ការប្រកួតនៅក្នុងពូល I បានរកឃើញក្រុមដែលត្រូវឡើងទៅវគ្គបន្ទាប់ដោយក្រុម U-16 អូស្រ្តាលី ជាអ្នកឈានទៅវគ្គបន្ត ខណ:ដែល U-16 វៀតណាម ត្រូវរង់មើលការជ្រើសរើសយកក្រុមលេខ២ល្អ សម្រាប់ U-16 កម្ពុជា និងម្ចាស់ផ្ទះត្រូវហាវអាវត្រឹមពេលនេះ៕

ខាងក្រោមនេះជាក្រុមលេខពីរដែលត្រូវជ្រើសរើស៖

មតិយោបល់