ខណៈដែលសពសាន ស្រីឡៃ ត្រូវបានបូជារួចរាល់ម្ចាស់ហ្វេសប៊ុកមួយបានចេញមុខទម្លាយថា ការពិតឈ្មោះជ័យ រិន ដែលបានបាញ់សម្លាប់នាង មិនមែនជាឈ្មោះពិតនោះទេ ដោយឈ្មោះរបស់លោកគឺ ខៀវ ម៉ៅ អាយុ៤៧ឆ្នាំ ឯណោះទេ ប៉ុន្តែបណ្ដាលមកពីឈ្មោះខៀវ ម៉ៅនេះ បានទិញឈ្មោះជ័យ រិន ដើម្បីបានកាន់តំណែងមន្ត្រីគយ ទើបលោកសម្រេចចិត្តប្ដូរឈ្មោះ និងកែទាំងអត្តញ្ញាញប័ណ្ណ។ មកទល់ពេលនេះគេមិនដឹងថាឈ្មោះជ័យ រិន ពិតប្រាកដទៅដល់ទីណានោះទេ ប៉ុន្តែយោងតាមការតម្លាយគឺអតីតស្វាមីរបស់សាន ស្រីឡៃ ដែលបានបាញ់សម្លាប់នាង គឺជាបុរសដែលមានមិនច្បាស់ពីជំនាញ និងឯកទេស ដោយសារតែលោកបានក្លាយជាមន្ត្រីគយព្រោះតែបានទិញឈ្មោះរបស់ម្ចាស់ដើមគឺលោកជ័យ រិន វ័យ៥៣ឆ្នាំ មកធ្វើជាឈ្មោះរបស់ខ្លួនដើម្បីបានកាន់តំណែងមន្ត្រីគយ។ យ៉ាងណាមិញមានការបញ្ជាក់ថា លោក ខៀវ ម៉ៅ ដែលជាឃាតក មានបងប្អូន៤នាក់សុទ្ធតែជាមន្ត្រីគយដូចគ្នានឹងលោកដែរ ហើយលោកពិតជាមានភរិយាដើម និងមានកូនមុនរួចហើយ ស្របគ្នាដែលមកពាក់ព័ន្ធនឹងសាន ស្រីឡៃ។
មានការបញ្ជាក់ថាដោយសារលោកប្រច័ណ្ឌច្រើន ហើយចូលចិត្តប្រើអំពើហិង្សា ទើបនាងសម្រចចិត្តសុំបែកក្រោយពីមានកូនប្រុស២នាក់ ហើយដោយសារតែលោកមិនព្រម និងឮថានាង និងលោកមានជំពាក់ជំពិនរឿងបែងចែកទ្រព្យក្រោយពេលបែកមិនដាច់ផងទើបជម្លោះចេះតែអូសបន្លាយខ្លាំងទៅៗ។
យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ច្បាស់ថាលោក ខៀវ ម៉ៅ ទើបជាឈ្មោះពិតរបស់ស្វាមីនាងសាន ស្រីឡៃ ជាការពិតឬយ៉ាងណានោះទេ?
មតិយោបល់