ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា គ្រោងនឹងវិនិយោគ ១៥០លានដុល្លារលើ ផ្កាយរណប ជាលើកដំបូងបង្អស់

កាលពីពេលថ្មីៗនេះ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា កម្ពុជា គ្រោងនឹងចំណាយប្រមាណ ១៥០លានដុល្លារអាមេរិក លើការសិក្សានៃការវិនិយោគលើ ការបង្ហោះផ្កាយរណប។

កម្ពុជា នឹងមានផ្កាយរណបលើកទី ១ បើសិនជាការសិក្សាទទួលបានជោគជ័យ ហើយវាផ្តល់ផលប្រយោជន៍ជាច្រើនដូចជា៖

១. សេវាភ្ជាប់ផ្ទាល់ដល់គេហដ្ឋាន (Direct to Home)
២. សេវាអ៊ីនធឺណិតល្បឿនលឿន (Broadband Service)
៣. សេវាសិក្សាពីចម្ងាយ (Distanced Education)
៤. សេវាទំនាក់ទំនងគ្រាអាសន្ន (Emergency Comm.) រាប់បញ្ចូលទាំងវិស័យគមនាគមន៍ ដូចជា អាកាសចរណ៍ នាវាចរណ៍ ចរន្តចរាចរណ៍ផ្លូវគោក និង សេវាសុវត្ថិភាពសាធារណៈ សុខាភិបាល និងការសង្រ្គោះបន្ទាន់ដទៃទៀត
៥. សេវាអេឡិកត្រូនិកកសិកម្ម (E-Agriculture)
៦. សេវាអេឡិកត្រូនិកសុខាភិបាល (E-Telemedicine)
៧. សេវាការពារជាតិនិងសន្តិសុខជាតិ
៨. សេវាទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង សោតទស្សន៍ ដទៃទៀត។

គួរជម្រាបដែរថា នៅពេលកម្ពុជា មានផ្កាយរណបដោយខ្លួនឯង គឺមានឯករាជ្យសន្តិសុខផ្នែកទូរគមនាគមន៍ អាចរក្សាការសម្ងាត់ អាចការពារខ្លួនឯង និងអាចក្តាប់ព័ត៌មានដោយខ្លួនឯង៕

មតិយោបល់