ព័ត៌មានសិល្បៈ និងកម្សាន្ត

MV ចុងក្រោយ សាន ស្រីឡៃ ស្ដាប់ហើយដូចជីវិតនាងមុនស្លាប់

មុនទទួលមរណភាព គេមិនសូវកត់សម្គាល់ថាបទ”ឈឺចាប់២ដងបានហើយ” របស់សាន ស្រីឡៃ បុកត្រូវអារម្មណ៍អ្នកស្ដាប់ប៉ុន្មានទេ។ ប៉ុន្តែក្រោយពេលហង្សមាសសម្រេចបញ្ចេញ MV របស់នាងនៅប៉ុន្មានម៉ោងមុននេះ ស្រាប់តែអ្នកស្ដាប់យល់ថា អត្ថន័យបទនេះ ហាក់ដូចជាជីវិតពិតរបស់នាង ដែលប្រឹងដកខ្លួន ពីបុរសស្វាមី ដែលមានប្រពន្ធកូនរួចហើយ តែចុងក្រោយជម្រើសរបស់នាងបែរជាត្រូវស្លាប់។

ចម្រៀងមួយបទនេះ គ្រាន់តែចេញបង្ហោះ MV ភ្លាមមានការចាប់អារម្មណ៍តែម្ដង។ ដោយសារតែMV មួយបទនេះ គឺទិដ្ឋភាពស្នាដៃរបស់នាងនៅមុនការបាញ់ប្រហារ ដែលហង្សមាសអះអាងជាបទចុងក្រោយរបស់នាង ដែលហង្សមាស បញ្ចេញនាពេលនេះ ដើម្បីរំលឹកនូវស្នាដៃរបស់នាង។ អ្នកស្ដាប់ភាគច្រើន មានអារម្មណ៍ក្ដុកក្ដួល បន្ទាប់ពីបានទស្សនារូបភាពស្រស់ៗរបស់នាង និងបានស្ដាប់អត្ថន័យបទចម្រៀងរបស់នាង ហើយមានខ្លឹមសារបង្ហាញពីស្នេហាបរាជ័យ ដែលដូចគ្នានឹងជីវិតឯកជនរបស់នាងទាំងស្រុង ដែលនាងប្រឹងលាក់មហាជន ចាប់តាំងពីបានល្បីឈ្មោះក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២នោះ។ ចម្រៀងមួយបទនេះ កំពុងដោតចំអារម្មណ៍មហាជនទន្ទឹមនឹងមរណភាពរបស់នៅស្ថិតនៅក្នុងក្ដីស្រម៉ៃរបស់មហាជន មិនទាបសាបរលាបនាពេកនេះ។

សូមទស្សនា MV ចុងក្រោយរបស់ តារាចម្រៀង សាន ស្រីឡៃ ទាំងអស់គ្នា៖

មតិយោបល់