ព័ត៌មានសិល្បៈ និងកម្សាន្ត

នៅទីបំផុត! ការប្រគុំតន្ត្រីទេសចរណ៍របស់ក្រុម BTS ត្រូវបានប្រកាសលុបចោលទាំងស្រុង ខណៈអ្នកគាំទ្រសោកស្តាយមិនស្ទើរ

(កូរ៉េ)៖ កាលៈទេសៈមិនអំណោយផល ត្បិតរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ បានធ្វើឲ្យគម្រៀងប្រគំតន្រ្តីទេសចរណ៍របស់ក្រុមចម្រៀងល្បី BTS ដែលមានឈ្មោះថា «Map of the soul» ដែលគ្រោងធ្វើជាលើកដំបូងនៅខែមករា ឆ្នាំ២០២០ ត្រូវបានពន្យារពេល ដែលធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមជាខ្លាំង។ ប៉ុន្តែពេលនេះ អ្វីដែលកាន់តែអស់សង្ឃឹមជានោះ គឺ ផលិតកម្ម Hig Hit ស្រាប់តែប្រកាសលុបចោលការប្រគំតន្ត្រីនេះទាំងស្រុងតែម្តង។

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ផលិតកម្ម Hig Hit បានចេញសេចក្តីប្រកាសជាផ្លូវការថា ដោយសារតែស្ថានភាពប្រែប្រួល… គឺជារឿងដ៏ពិបាកខ្លាំងណាស់ក្នុងការចាត់ចែងការសម្តែង ដូចនេះហើយក្រុមហ៊ុនបានមសម្រេចរំសាយចោលនូវការប្រគំតន្ត្រីទេសចរណ៍ BTS Map of the Soul Tour តែម្តង។ សម្រាប់ការប្រគំតន្ត្រីទេសចរណ៍ក្នុងក្រុងសេអ៊ូល ត្រូវបានរំសាយចោល តាំងពីខែកុម្ភៈ ឆ្នាំមុន បន្ទាប់មកក៏មាន ការផ្អាកបន្ទាប់ នៅអាមេរិកខាងជើង ក្នុងខែមីនា ចំណែក តំបន់អឺរ៉ុប និង ជប៉ុនក៏ពន្យារពេលមុន តាំងពីមុនពេលចាប់ផ្ដើមដាក់លក់សំបុត្រក្នុងតំបន់ ម្ល៉េះ។

គួរជម្រាបថា ការសម្រេចលុបចោលព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំមួយនេះ ក៏ជារឿងសោកស្តាយសម្រាប់ក្រុមហ៊ុនផងដែរ ប៉ុន្តែដោយសារជំងឺរាតត្បាតកូវីដ-១៩ និងកាលៈទេសៈមិនអំណោយផលផងនោះ ក៏ត្រូវឲ្យលុបចោលបែបនេះតែម្តង ដូច្នេះសង្ឃឹមថាអ្នកគាំទ្រនឹងមានការយោគយល់៕

ប្រភព៖ Soompi

មតិយោបល់