នាពេលកន្លងមកតារាចម្រៀង អ៊ុំ គន្ធា ត្រូវបានគេដឹងថាមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនច្រើនលើកមកហើយ ដោយអ្នកនាងក៏ត្រូវបានគេបញ្ជូនឲ្យទៅកាន់មណ្ឌលកែប្រែនោះផង។ ដោយឡែកកាលពីព្រឹកថ្ងៃទី២៤ តុលា នេះ អ្នកនាងត្រូវបានគេចាប់ឃាត់ខ្លួនជាថ្មី លើករណីដដែលនេះ។
យោងតាមការឲ្យដឹងពីមន្ត្រីសមត្ថកិច្ច អតីតអ្នកចម្រៀង អ្នកនាង អ៊ុំ គន្ធា ត្រូវបានកងកម្លាំងខណ្ឌឬស្សីកែវ ចាប់ឃាត់ខ្លួនយកទៅសួរនាំ ពាក់ព័ន្ធនឹងករណីសេពគ្រឿងញៀន កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នេះ នៅចំណុចកើតហេតុផ្លូវលេខ២៧៣ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីមានការសង្ស័យ និងមានការប្ដឹងដល់សមត្ថកិច្ចពីសំណាក់ពលរដ្ឋ។
មានមនុស្ស៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការនោះ ខណៈដែលអ្នកនាង អ៊ុំ គន្ធា ក៏ស្ថិតក្នុងការចាប់ខ្លួននោះដែរ។ មកដល់ម៉ោងនេះ មានការបញ្ជាក់ថា ជនសង្ស័យថាបានសម្ងំសេពគ្រឿងញៀនទាំង៣ រួមមានអ្នកនាង អ៊ុំ គន្ធាផង ត្រូវបានបញ្ជូនទៅធ្វើការសួរនាំបន្តនៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធី៕
https://youtu.be/CY2xt0xpZj0
មតិយោបល់