ក្រួសក្នុងតម្រងនោមត្រូវបានបង្កើតឡើងដោយសារតែអំបិលអាស៊ីត និងសារធាតុរ៉ែ ហើយជារឿងយៗបណ្តោលឲ្យមានការឈឺចុកចាប់ត្រង់តំបន់ខ្នងផ្នែកខាងក្រោយ។ ក្រួសក្នុងតម្រងនោមក៏អាចបណ្តោលឲ្យមានការឈាមហូរតាមរយៈទឹកនោម ឬបង្កើនការនោមញឹកញាប់ផងដែរ។
មនុស្សភាគច្រើនមិនចង់ប្រើថ្នាំ ឬធ្វើការវះនោះទេ ដោយសារតែត្រូវចំណាយប្រាក់ច្រើន ដូច្នេះពួកគេមានទំនោរទៅរកវិធីព្យាបាលតាមបែបធម្មជាតិច្រើនជាង។ តើមានឱសថធម្មជាតិអ្វីអាចកម្ចាត់ក្រួសក្នុងតម្រងនោមបាន? បើយោងតាមគេហទំព័រ myfitmagazine បានបង្ហាញថា ទឹកខ្មេះប៉ោម គឺជាឱសថធម្មជាតិដ៏ល្អក្នុងការព្យាបាលជំងឺក្រួសក្នុងតម្រងនោម ហើយពុំមានផលប៉ះពាល់អ្វីឡើយ។ លើសពីនេះទៅទៀត ទឹកខ្មេះប៉ោម អាចជួយកម្ចាត់ជាតិពុល និងសារធាតុរ៉ែដែលលើសពីរាងកាយផងដែរ។
ធាតុផ្សំ៖
- ទឹកខ្មេះប៉ោម ១ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ
របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ។
២.ទទួលទានមួយថ្ងៃពីរដង(ព្រឹកល្ងាច) រហូតទាល់តែក្រួសជ្រុះបាត់អស់ទាំងស្រុង។
ក្រៅពីកម្ចាត់ក្រួសក្នុងតម្រងនោម ឱសថធម្មជាតិមួយនេះអាចជួយបង្ការការឆ្លងមេរោគតម្រងនោម ដែលបណ្តោលមកពីការកកិតនៃក្រួសពេលជ្រុះចេញមក៕
មតិយោបល់