ព័ត៌មានសិល្បៈ និងកម្សាន្ត

សឿន ផានផាភួង បានកាដូខ្សែកពេជ្រ ថ្ងៃខួប៣០ឆ្នាំ

កាលពីថ្ងៃទី១៧ វិច្ឆិកា តារាសម្ដែងល្បីល្បាញអ្នកនាងសឿន ផានផាភួង បានប្រារព្ធពិធីខួបកំណើតគម្រប់៣០ឆ្នាំយ៉ាងអធឹកអធម ដោយមានផលិតករ និងតារាសិល្បៈរហូតដល់២០០តួចូលរួម។ នៅក្នុងពិធីនោះ អ្នកនាងក៏ទទួលបានកាដូខ្សែកពេជ្រមួយខ្សែផងដែរ ដោយមិនទាន់រាប់បញ្ចូលកាដូផ្សេងទៀតដែលនាងបានទទួលនៅថ្ងៃនោះផង។

អ្នកនាង សឿន ផានផាភួង ដែលត្រូវស្គាល់ជាតារាដែលបានសាក់ឈ្មោះរបស់ខ្លួននៅលើស្មារធ្វេង បានអះអាងថានៅក្នុងពិធីខួបនៅហាងវីហ្វ្រេនបឹងត្របែកថា អ្នកនាងសម្រេចធ្វើខួបគម្រប់៣០ឆ្នាំ ដោយសារតែអ្នកនាងមានបំំណងចង់ជួបជុំមិត្តភក្ដិ និងដើម្បីឲ្យបងប្អូនសាច់ញាតិបានសប្បាយរីករាយ។ អ្នកនាងថាអ្នកនាងចំណាយប្រាក់ធ្វើខួបចំនួន១៧តុ តែជាក់ស្ដែងដល់ពេលជាក់ស្ដែងគឺមានអ្នករាប់អានអ្នកនាងមកលើសចំនួនដោយត្រូវបន្ថែមតុនោះផង។

អ្នកនាងបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែក្នុងពិធីខួបកំណើតនោះ គឺអ្នកនាងក៏បានខ្សែកពេជ្រមួយខ្សែពីម្ដាយធម៌ជាទីស្រឡាញ់របស់នាងផងដែរ។ អ្នកនាងថានេះជាកាដូដែលម្ដាយរបស់នាងផ្ដល់ឲ្យ ហើយក៏មានតម្លៃសម្រាប់អ្នកនាងណាស់ដែរ បើទោះជាខ្សែកពេជ្រនោះមិនមានតម្លៃដល់ខ្ទង់ម៉ឺនដុល្លារ។

អ្នកនាងថាតម្លៃរបស់ខ្សែកគឺមិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺទឹកចិត្តរបស់ម្ដាយនាង ដែលរាប់អាន និងស្រឡាញ់នាង ហើយបានកាដូនូវខ្សែកពេជ្រមួយខ្សែដែលនាងស្រឡាញ់។ អ្នកនាងរំពឹងថាក្រោយពិធីខួបគម្រប់៣០ឆ្នាំនេះ អ្នកនាងនឹងកាន់តែមានរាសី និងមានទីផ្សារសម្ដែងជាងមុន ក្នុងពេលដែលនៅក្នុងរយៈពេលចុងក្រោយ អ្នកនាងក៏ទទួលបានតំណែងដល់ថ្នាក់គ្មានពេលសម្រាកព្រោះតែមានការងារថតកុនមិនដែលទំនេរ។

អ្នកនាងថាខ្លួនបានកុងត្រាជាមួយផលិតកម្មមហាហង្សតែមួយប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីការងារសម្ដែងវិញគឺដល់ថ្នាក់បែងចែកពេលវេលាមិនបានតែម្ដង ដោយសារតែមហាហង្សផ្ដល់ភាពយន្តឲ្យនាងបានសម្ដែងទាំងរឿងភាគ និងរឿងដុំច្រើនរឿងក្នុងមួយឆ្នាំៗ។

អ្នកនាងថាពិធីខួបកំណើត៣០ឆ្នាំកាលពីថ្ងៃម្សិលមិញ ក៏មានពិធីលើករាសីនៅផ្ទះ ដើម្បីឲ្យគម្រប់គត់ឆ្នាំរបស់នាងក្លាយជាជោគជតារាសីវិញផងដែរ ទើបនាងប្រឹងចំណាយធ្វើពិធីតាំងពិធីលើករាសីនៅផ្ទះ និងក្នុងពេលទទួលភ្ញៀវពេញមួយថ្ងៃថ្ងៃទី១៧ វិច្ឆិកា យ៉ាងអធឹកអធម ដោយនាងប្រកាសថាចំណាយអស់ច្រើនផងដែរ។

https://youtu.be/ZkBkSbA4SPk

អ្នកនាង សឿន ផានផាភួង និយាយថាអ្នកនាងមិនហ៊ានធ្វើខួបជាទ្រង់ទ្រាយធំជារៀងរាល់ឆ្នាំនោះទេ ដោយក្រោយបញ្ចប់ពិធីខួបគម្រប់៣០ឆ្នាំ គឺមិនទាន់ច្បាស់ថារហូតដល់ឆ្នាំណាទើបអ្នកនាងនឹងធ្វើខួបធំបែបនេះជាថ្មីនោះទេ៕

មតិយោបល់