ភ្នំពេញៈ ជនអនាថាម្នាក់ វ័យប្រមាណជាង២០ឆ្នាំបានរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះកំពុងអង្គុយហូបបាយត្រូវជនមិនស្គាល់មុខមួយក្រុមជិះម៉ូតូមកកាប់ប្រហាជាច្រើនកាំបិត កាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវឌឿងហែម ខាងត្បូងស្តុបកោសដូងប្រមាណជាង២០ម៉ែត្រ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះមិទាន់ស្គាល់ អត្តសញ្ញាញណនៅឡើយទេ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹងយកទៅសង្គ្រោះភ្លាមៗ។
តាមសម្តីអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះកំពុងតែអង្គុយហូបបាយនៅចំណុចកើតហេតុខាងលើ ស្រាប់លេចមុខជនស្គាល់មុខមួយក្រុមមានគ្នាបួននាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក ជិះពីជើងទៅត្បូង ដោយបានជិះហួសប្រមាណជាង៣០ម៉ែត្រ ក៏បានត្រឡប់ក្រោយវិញហើយបានឈប់ម៉ូតូខណៈពេលនោះមានគ្នា២នាក់ក្នុងនោះមានម្នាក់ជាជនដៃដល់ បានចុះពីលើម៉ូតូរួចដើរតម្រង់ទៅជនរងគ្រោះហើយបានដកកាំបិតបុង័តោចេញពីកាបូបដែលជនដៃដល់ស្ពាយនៅខាងមុខកាប់កាប់ប្រហារ២កាំបិតបណ្តាលឲ្យរបួសធ្ងន់ រួចគេចខ្លួនបាត់អស់តែម្តង៕
មតិយោបល់