ចិនៈ យោងតាមការអង្កេតការទីតាំងភូមិសាស្ត្រអាមេរិក បានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីមួយកម្រិត ៦.៣ រ៉ិចទ័រ បានវាយប្រហារនៅតំបន់ Nyingchi ភាគខាងត្បូងប្រទេសចិន ជិតព្រំដែនប្រទេសឥណ្ឌា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
រញ្ជួយដីនេះ មានអនុភាពវាយប្រហារនៅចំណុចកណ្តាល ក្នុងជម្រៅ ១០ គីឡូម៉ែត្រ ហើយមកទល់ពេលនេះ គឺនៅមិនទាន់មានសេចក្ដីរាយការណ៍អំពីការស្លាប់ ឬរងរបួស និងខូចខាតនៅទ្បើយទេ៕
មតិយោបល់