ព័ត៌មានសិល្បៈ និងកម្សាន្ត

After School ខែ ក្រោយ​បង្ហាញ​ខ្លួន​តាមរយៈ​បទ “Max! i Single”

​នៅ​ពេល​ថ្មីៗ​នេះដែរ ខាង​ផលិតកម្ម Pledis Entertainment បានប្រកាស​ឲ្យដឹងថា​ក្រុម​តារាចម្រៀង​ស្រី​ស្អាត After School និង​វិល​វិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​
​តំណាងឲ្យ​ក្រុម​តារាចម្រៀង After School បានឲ្យដឹងថា ក្រុម​នេះ​កំពុង​ត្រៀមខ្លួន​វាយលុក​ទីផ្សារ​ឧស្សាហកម្ម​តន្ត្រី ជាមួយនឹង​បទ​ថ្មី​របស់​ពួកគេ​ក្រោម​ចំណងជើង​ថា “Max! i Single” ដែល​នឹង​ចេញ​នៅ​ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៣ ។​

​កាលពី​មុន​ក្រុម​តារាចម្រៀង​ស្រី​ស្រស់​នេះ បានឲ្យដឹងថា ពួកគេ​នឹង​វិល​វិញ​ក្នុង​ខែ ឧសភា ប៉ុន្តែ​បែរ​បង្ហាញខ្លួន​នៅ​ខែ មិថុនា​ទៅ​វិញ​។​
​ក្រុម​តារាចម្រៀង​នេះ​បាន​ជួប​ប្រិយមិត្ត​របស់ខ្លួន​កាលពីពេល​កន្លង​ទៅ ជាមួយនឹង​បទ​ចម្រៀង ក្រោម​ចំណងជើង​ថា “Flashback”​។ ខាង​ផលិតកម្ម Pledis Entertainment បាន​ថ្លែងឲ្យដឹងថា ក្រុម​តារាចម្រៀង​នេះ​កំពុង​ធ្វើការ​យ៉ាង​លំបាក ដោយ​កំពុង​អនុវត្ត​ហា​ត់រាំ យ៉ាង​ពេញទំហឹង ដើម្បី​ងាយស្រួល​ក្នុង​ការសម្តែង​ដល់​ប្រិយមិត្ត​របស់​ខ្លួន​នា​ពេលខាងមុខ​៕​
https://i1272.photobucket.com/albums/y389/domneng/AfterSchool/afterschool-after-school-21581396-1920-1080_zps00b3959f.jpg
https://i1272.photobucket.com/albums/y389/domneng/AfterSchool/After-School-after-school-11228135-1280-800_zpsd17cf20a.jpg
https://i1272.photobucket.com/albums/y389/domneng/AfterSchool/after-school-hq_zps64102dc9.jpg
https://i1272.photobucket.com/albums/y389/domneng/AfterSchool/After-School-Comeback-2013_zpsa92770d5.jpg
https://i1272.photobucket.com/albums/y389/domneng/AfterSchool/After-School-Wallpaper-group_zps5a90a2c5.jpeg

មតិយោបល់