ក្រុងឡុងដ៍ៈ តើលោកអ្នកធ្លាប់បានទទួលយកសេវាកម្មពីភោជនីយដ្ឋានណាដែលតម្រូវឲ្យលោកអ្នក ស្រាត ទទួលទានពីមុនមកទេ? តើលោកអ្នកមានអារម្មណ៍បែបណាដែរ?
មានភោជនីយដ្ឋានបើកថ្មីមួយកន្លែងនៅក្នុងទីក្រុងឡុងដ៍ ហាមមិនឲ្យអតិថិជនរបស់ខ្លួន យកទូរស័ព្ទដៃ ឬឧបករណ៍ប្រើពន្លឺភ្លើងអគ្គិសនី រួមទាំងសំលៀកបំពាក់ចូលទៅក្នុង ភោជនីយដ្ឋានទេ គឺស្រាតននលគកតែម្តង។
ភោជនីយដ្ឋាន The Bunyadi នៅក្នុងទីក្រុងឡុងដ៍នឹងត្រូវបើកបំរើ និងផ្តល់សេវាកម្មរបស់ខ្លួន នៅថ្ងៃទី ១១ ខែមិថុនាខាងមុខនេះ ហើយវាជាភោជនីយដ្ឋានស្រាតដំបូងគេបង្អស់ នៅក្នុងទីក្រុងឡុងដ៍ដែលបានផ្តល់នូវបទពិសោធន៍ក្នុងការញ៉ាំអារហារពេលល្ងាចបែបធម្មជាតិ ពោលគឺមានសេរីភាពពីអន្ទាក់ជីវិតបែបសម័យទំនើប គឺមិនឲ្យមានទូរស័ព្ទដៃ ឧបករណ៍ប្រើប្រាស់ពន្លឺភ្លើងអគ្គិសនី និងសូម្បីតែសំលៀកបំពាក់បិតបាំងខ្លួន។
ភោជនីយដ្ឋានដែលអាចផ្ទុកអតិថិជនបានត្រឹមតែ៤២នាក់ នាពេលថ្មីៗនេះមានភ្ញៀវចំនួន៤៤,០០០ នាក់ហើយដែលបានកក់នៅក្នុងបញ្ជីរងចាំរបស់ខ្លួនប៉ុន្តែភោជនីដ្ឋានមួយនេះបើកត្រឹមតែ៣ខែប៉ុណ្ណោះ៕
មតិយោបល់