អ៊ីតាលីៈប្រសិនបើលោកអ្នកក្រឡេកមើលផ្ទាំងរូបភាពនេះមួយភ្លែតលោកអ្នកនឹងឃើញរូបឆ្កែចចកមួយក្បាលកំពុងតែអង្គុយលូសម្លឹងទៅរកព្រះចន្ទប៉ុន្តែប្រសិនបើលោកអ្នកពិនិត្យឲ្យច្បាស់នោះ នឹងឃើញនារីចំនួនបីនាក់បង្កប់ខ្លួននៅក្នុងរូបភាពឆ្កែចចកមួយក្បាលនោះ ។
ផ្ទាំងរូបភាពបំភ័នភ្នែកមិនគួរឲ្យជឿមួយនេះ ត្រូវបានគូរនៅលើខ្លួនរបស់នារីស្រាតបីរូប ដើម្បីរំលេចឲ្យចេញជារូបឆ្កែចចកមួយក្បាល ហើយវាត្រូវបានគូរដោយវិចិត្រករជនជាតិអ៊ីតាលីម្នាក់ ឈ្មោះ Johannes Stoetters ដែលរូបលោកមានបទពិសោធន៍និងទេពកោសល្យក្នុងការគូររូបបំភ័នភ្នែក។
វិចិត្រករដៃចំណានវ័យ ៣៨ឆ្នាំលោក Johannes Stoetters បាននិយាយថា វាមានការលំបាកបន្តិចក្នុងការបង្កើតរូបភាពមួយផ្ទាំងនេះ ព្រោះលោកត្រូវធ្វើការសាកល្បងក្នុងការរៀបចំ ហើយវាជាផ្ទាំងរូបភាពមួយដែលចំណាយពេលយូរជាគេបំផុត នៅក្នុងចំណោមរូបភាពរបស់ លោកទាំងអស់ គឺទាំងពេលគូរ និងពេលថតជារូបភាព លោកត្រូវចំណាយពេលដល់ទៅ៨ម៉ោងទើបរួចរាល់៕
មតិយោបល់