ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ នៅក្នុងបរិវេណវិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តសឹ្ទងត្រែង បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ“ចូលរួមទាំងគ្នាដើម្បីពិភពលោកស្រស់ស្អាត” ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ម សារឿន អភិបាលនៃគណ:អភិបាលខេត្ត និងលោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអញ្ជើញជាអធិបតីភាពផងដែរ។
បន្ទាប់ពីប្រារព្ធពិធីទិវាបរិស្ថានរួច លោក ម៉ម សារឿន និងលោក ញ៉ែម សាម៉ន រួមជាមួយ អស់លោក លោកស្រី មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ប្អូនៗ សិក្សានុសិស្សប្រមាណជាង ២០០០នាក់ ក៏បានអញ្ជើញដាំកូនឈើ និងសម្អាតបរិស្ថានក្នុងទីក្រុងសឹ្ទងត្រែង ដើម្បីឲ្យបានស្អាតល្អផងដែរ៕
មតិយោបល់