ព័ត៌មានសិល្បៈ និងកម្សាន្ត

កាន់ទុក្ខព្រះបរម្យសពក្សត្រថៃ ទើបសង្ក្រាន្តថៃឆ្នាំនេះមិនសូវសប្បាយដូចរាល់ដង

តាមរយៈសារព័ត៌មាន nationmultimedia នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា នៅថ្ងៃរាត្រីសង្ក្រាន្តថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៧ ជាថ្ងៃសង្ក្រាន្តចូលឆ្នាំថ្មី តាមបែបប្រពៃណីថៃនៅក្នុងឆ្នាំនេះ ពុំសូវមានភាពសប្បាយរីករាយ អឹកធឹក ដូចឆ្នាំសព្វមួយដងឡើយ ដោយសារតែប្រជាជនថៃ និង រាជរដ្ឋាភិបាលថៃ កំពុងកាន់ទុក្ខព្រះបរម្យសព ព្រះមហាក្សត្រថៃ​ ព្រះអង្គ ភូមិផុន អាឌុនយ៉ាដេត រជ្ជកាលទី ៩ ។

សង្កេតឃើញតាមបណ្ដាលខេត្តក្រុង និងទីតាំងសប្បាយធំដូចជា ខេត្ត ផាត់តាយ៉ា ខេត្ត សុផាន់បុរី ខេត្ត សាមុទ្រប្រាកន ខេត្ត ចាន់បុរី ជាដើម ពុំសូវមានរៀបចំកម្មប្រគំតន្រ្ដីធំៗ ក្នុងការបង្ករភាពសប្បាយរីករាយនោះឡើយ គឺគ្រាន់តែមានការរៀបចំលេងតាមបែបប្រពៃណីដូចជា ពិធីហែរទាន ពិធីឡើងផ្ទះក្រមួន ពិធីប្រលបវរកញ្ញាសង្រ្កាន្ត រួមទាំង ល្បែងកំសាន្តរីករាយតាមបែបប្រពៃណី តែប៉ុណ្ណោះ ៕

មតិយោបល់