ព័ត៌មានសិល្បៈ និងកម្សាន្ត

MV ស្នេហាកម្សត់ យ៉ែម សំអូន នៅម៉ាឡេស៊ី ចាប់ផ្ដើមកំរើក

រយៈពេល៣-៤ថ្ងៃមកហើយ ដែលMV បទចម្រៀងរបស់លោក យ៉ែម សំអូន ក្រោមចំណងជើងថា«បែកគ្នាហើយ ហេតុអ្វីក៏បងនៅនឹកអូន»ត្រូវបានបង្ហោះ ហើយទទួលបានការចាប់អារម្មណ៍ដោយសារតែបទចម្រៀងនេះ និយាយពីការព្រាត់ប្រាស់ស្នេហាយ៉ាងកម្សត់ ដែលមានខ្លឹមសារស្រដៀងគ្នានឹងជីវិតឯការបស់លោកក្រោយពីបាត់បង់ភរិយាជាទីស្រឡាញ់ព្រោះតែរឿងចម្រូងចម្រាស់នោះដែរ។ នេះជាបទចម្រៀងដែលលោកបកស្រាយដោយផ្ទាល់ និងចេញទៅថតMV ដល់ប្រទេសម៉ាឡេស៊ី ដោយឈុតឆាកសម្ដែងក្រៅពីមានសាច់រឿងគួរអោយចង់ទស្សនា ក៏មានទឹកដមសំឡេងរបស់លោកប្រកបដោយការទំអូញទំអែរណាស់ដែរ។

MV ដែលបានទទួលការគាំទ្រនេះ ទើបតែឃើញចែកចាយនៅលើបណ្ដាញហ្វេសប៊ុក ក្នុងប៉ុន្មានថ្ងៃចុងក្រោយប៉ុណ្ណោះ ដោយសារតែឈុតឆាកនៅក្នុងបទចម្រៀងមានសាច់រឿងប្រទាក់ក្រឡា ហើយកម្សត់តាំងពីដើមដល់ចប់ស្របគ្នានឹងជាមួយនឹងសំឡេងពូកែទំអូញ របស់លោក យ៉ែម សំអូនដែលជាអ្នកបកស្រាយផង។ ចម្រៀងមួយបទត្រូវបានគេឃើញបង្ហោះប្រមាណជិតមួយឆ្នាំមកហើយ ប៉ុន្តែសម្រាប់MV ទើបតែឃើញក្ដៅៗប៉ុណ្ណោះ ដោយមានការអះអាងថានេះជាMV ដែលម្ចាស់បទចំណាយលុយចេញទៅថតដល់ប្រទេសតែម្ដង ព្រោះតែចង់អោយមានរសជាតិថ្មី ក្រោយការផលិតឡើង។ អ៊ីចឹងហើយទើបចម្រៀងមួយបទនេះ ក្រៅពីស្ដាប់ហើយពីរោះដក់ជាប់អារម្មណ៍ ក៏មានសាច់រឿងកម្សត់គួរអោយចង់ស្រក់ទឹកភ្នែក និងមានភ្ជាប់ដោយទិដ្ឋភាពស្រស់ស្អាតរបស់ប្រទេសថៃ ដែលធ្វើអោយអ្នកចូលទស្សនានជាប់ចិត្តភាគច្រើនផងដែរ។

នេះជាបទនិពន្ធថ្មីរបស់លោកយ៉ែម សំអូន ហើយក្នុងពេលខាងមុខលោកក៏មានគម្រោងបញ្ចេញបទថ្មីជាស្នាដៃផ្ទាល់ខ្លួនបែបនេះទៀតដែរ ថ្វីដ្បិតថាក្រោយចេញចម្រៀងមួយបទនេះ លោកបានរយាលពេលផលិតបទថ្មីធ្វើអោយអ្នកតាមដានមិនឃើញវត្តមានបទថ្មីអណ្ដែតឡើង។ លោកយ៉ែម សំអូន ធ្លាប់បានបញ្ជាក់ថា លោកមានផែនការផលិតបទច្រើនដោយមិនគិតពីគុណភាពនោះទេ ទើបបទចម្រៀងរបស់លោកគ្រាន់តែបានចេញបង្ហោះជាMV មិនបានប៉ុន្មានថ្ងៃផងក៏កំរើកឡើងក្នុងស្រទាប់អ្នកលេងហ្វេសប៊ុក ជាពិសេសអ្នកចូលចិត្តបទចម្រៀងស្នាដៃខ្មែរ៕

មតិយោបល់