ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ ដោយក្រុមបាល់ទាត់ បឹងកេត ត្រូវទទួលស្វាគមន៍ ណាហ្គាវើល នាវេលាម៉ោង ៦ ល្ងាចនេះ នៅលើទីលាននៃពហុកីឡដ្ឋានជាតិ។
មុនការប្រកួតមកដល់លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត នឹងប្រើទម្រង់លេងបែបប្រយុទ្ធច្រើន ជាងការរពារ ខណៈដែលគ្រូបង្វឹកណាហ្គាវើល លោក មាស ចាន់ណា មានការព្រួយបារម្ភចំពោះរឿងដែលកូនក្រុមប្រមូលអារម្មណ៍មិនបានល្អ និងស្មារតីលេងក្រុមធ្លាក់ចុះ។ ដូច្នេះយើងមានតែរង់ចាំមើលជំនួប ថ្ងៃអាទិត្យ ទី១៧ ខែធ្នូ នេះ ទាំងអស់គ្នា។
គួរំលឹកផងដែរថា កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ ម្ចាស់ផ្ទះ ណាហ្គាវើល បានយកឈ្នះលើក្រុមភ្ញៀវ បឹងកេតអេហ្វសុី ក្នុងលទ្ធផល ១ទល់០ នៅលើទីលាននៃពហុកីឡដ្ឋានជាតិ៕
មតិយោបល់