ភ្នំពេញៈ បន្ទាប់ពីបទ «ស៊ីបានស៊ីទៅ» និងបទ «ទាល់តែយូរទើបស៊ីអូនបាន» ត្រូវបានក្រសួងព័ត៌មាន ហាមមិនឲ្យ ចាក់ផ្សាយតាមវិទ្យុ និង ទូរទស្សន៍នោះ ក៏ស្រាប់តែផ្ទុះការរិះគន់សារជាថ្មីម្តងទៀត ជាមួយនឹងបទចម្រៀង ដែលច្រៀងដោយ ខាត់ ជេមស៍ ។
«បងមិនមែនជា idol អូន» ច្រៀងដោយខាត់ ជេមស៍ អាលប៊ុម២១៧ របស់ផលិតកម្ម សាន់ដេ បានរងការរិះគន់ ពេញទំហឹង នៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតដល់គណនីហ្វេសប៊ុកមួយសរសេរថា «ពូ អើយ ពូ ខ្ញុំក៌ជាអ្នកសិល្បះដែរ តើពូចេះខ្មាស់គេអត់ ល្មមឈប់ទៅ» ដោយភ្ជាប់មកជាមួយនឹង វីដេអូថតសកម្មភាព ខាត់ ជេមស៍ ច្រៀងក្នុងកម្មវិធី ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន ថែមទៀតផង ។
តាមរយៈវីដេអូឃ្លិបនេះបានឲ្យដឹងថា «មកទៀតហើយ អស់ពីស៊ីបានស៊ីទៅ ទាល់តែយូរទើបស៊ីអូនបាន ឥឡូវខាត់ ជេមស៍ គាត់មកទៀតហើយ» ។
បើទោះបីជាយ៉ាងនេះក្តី បទចម្រៀង «បងមិនមែនជា idol អូន» ក៏ត្រូវបានគេលើកឡើងថា គ្មានបង្កប់ពាក្យអ្វី អាសអាភាសនោះទេ ប៉ុន្តែអ្វីដែលជាកត្តាចំបង គឺបទភ្លេងយកពីប្រទេស ជិតខាងតែប៉ុណ្ណោះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=0XcmzT-Fg8M&feature=youtu.be
មតិយោបល់