បរទេសៈ អ្នកជំនាញខាងចាក់ទម្លុះស្បែកប្រកបដោយ វិជ្ជាជីវៈម្នាក់ អាចព្យួរមនុស្សគ្រប់រូបដោយយក ទំពូកដែកមកចាក់ទម្លុះស្បែក ហើយចង់ភ្ជាប់ទៅនឹងខ្សែពួរតូចៗដើម្បីព្យួរខ្លួនរបស់មនុស្សឲ្យផុតពីដី ហើយដោយគ្មានការឈឺចាប់។
លោក Dino Helvida មានអាយុ ២៧ឆ្នាំរស់នៅក្នុងប្រទេស Bosnia Herzegovina គឺជាអ្នកជំនាញខាងចាក់ទម្លុះស្បែកប្រកបដោយវិជ្ជាជីវៈ និងមានបទពិសោធជាច្រើនឆ្នាំ។ មនុស្សគ្រប់រូបអាចព្យួរខ្លួនបានទាំងអស់ ប៉ុន្តែសំខាន់ត្រង់ថា តើម្នាក់នោះហ៊ានឬមិនហ៊ាន ។
ដំណើរការព្យួរដងខ្លួននេះ ត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្ន និងមានការចូលរួមជួយសហការពីមិត្តស្រីរបស់លោក ឈ្មោះ Zorana ដែល។ ជំហ៊ានដំបួង វាទាក់ទង់ទៅនឹង ការចាក់ទម្លុះស្បែកជាមួយនឹងម្ចុល បន្ទាប់មកដាក់ទំពួកដែកចូល រួចហើយត្រូវចង់ភ្ជាប់ទៅ និងខ្សែពួរតូចៗដើម្បីថ្ពួកអ្នកដែលត្រូវព្យូរ លើកឲ្យផុតពីដី។
តួរយ៉ាងដូចជានៅក្នុងរូបភាព នាង Kaitlin ត្រូវបានលោក ថ្កួកព្យួរនៅលើកំពូលអាគារគ្មានដំបូលមួយនៅក្នុងទីក្រុង Zagreb ប្រទេសក្រូអាត ជាច្រើនម៉ោង ។
លោក Helvida និយាយថា៖ “អ្នកអាចប្រើទំពួកថ្កួកតែមួយ ឬ១០០ទំពួកក៏បាន អ្នកអាចត្រូវថ្កួកនៅកន្លែងខុសគ្នា សម្រាប់ជំហរផ្សេងគ្នា ឬផ្នែកខុសៗគ្នានៃដងខ្លួ
ន” នេះបើតាមការលើកឡើងរបស់ទីភ្ញាក់ងារ Reuters ៕
មតិយោបល់