ព័ត៌មានសិល្បៈ និងកម្សាន្ត

ជុំ លីណូ ជួបតែស្នេហ៍ក្បត់

លោក ជុំ លីណូ ម្ចាស់បទ “អ្នកប៉ះកង់ចងមានស្នេហ៍”គឺជាតារាមួយដួងរបស់ផលិតកម្មសាន់ដេ​ ភាពយន្ត ដែលកំពុងទទួលបានប្រជាប្រិយភាពគួរសមក្នុងពិភពអ្នកសិល្បៈ ។

ជុំ លីណូ តារាចម្រៀងដែលចូលចិត្តយកស្តាយរបស់ កំពូលតារាចម្រៀង POP របស់សហរដ្ឋ​អាមេ​រិកគឺ លោក Michaell Jackson ទាំងការស្លៀកពាក់នឹងក្បាច់រាំផងដែរ ។តារាមួយដួងដែលជាពន្លឺ​របស់ទឹកដីខេត្ត កំពង់ឆ្នាំង​ កំពុងតែទទួល​បាននូវប្រជាប្រិយភាព យ៉ាងច្រើនក្រាស់ក្រែលគួរសម ។

ទន្ទឹមនឹងប្រជាប្រិយភាពរីកដុសដាល ដោយទទួលបានការគាំទ្រជាបន្តបន្ទាប់ពីទស្សនិកជន មានមនុស្សជាច្រើន​បានសង្ស័យលើ លោក ជុំ លីណូ ថា មានខ្នងបង្អែកជួយជ្រោមជ្រែង ជាពិសេស​នារីអ្នកមានលុយ តែបញ្ហាទាំងនេះ ត្រូវបានលោក ជុំ លីណូ បានប្រកែកដាច់អហិង្កា ខ្ញុំមិនដែលទទួល​បានការឧបត្ថម្ភដូចគេចោទនោះឡើយ ។ អ្វីៗដែលខ្ញុំទទួលបាននៅពេលនេះ គឺជាការខិតខំ​ជ្រោម​ជ្រែង​ខាង​​ផលិតកម្ម និង រូបខ្ញុំផ្ទាល់ផងដែរ ។

ជួបជាមួយនឹងខាង គេហទព័រ ដំណឹងជាបន្ត តាម Facebook លោក ជុំ លីណូ បានរ៉ាយរ៉ាប់ថា ខាង​ផលិតក​ម្មនឹងចេញវ៉ុលទី ១២៨ និង ១២៩ នៅពេលឆាប់ខាងមុខនេះ ដោយមានបទ “ឈឺរៀងរហូត”​​​​និង”ហេតុ​អ្វីខ្ញុំជួបតែស្នេហ៍ក្បត់” តាមរយៈពីរបទនេះលោកបានបន្តប្រាប់ថា ចេញនៅ​ចុងខែនេះឯង ។​

ជុំ លីណូ បានបន្តប្រាប់គេហំព័រ ដំណឹង ជាបន្តថាតាមរយៈពីរបទខាងលើនឹងធ្វើឲ្យទស្សនិក​ជនទទួលស្គាល់លោកជាបន្ត ហើយ លោកនឹងខិតខំប្រឹងប្រែង លើដងវិថីនេះ​ឲ្យ​មាន​ភាពល្បីល្បាញ​ដូចរៀមច្បងចាស់ ជំនាន់មុន​ ៕

អត្ថបទ ៖ បុរសដំណឹង​

 

 

មតិយោបល់