ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡូយមែន! កូរ៉េបោះទុន ឲ្យកម្ពុជា បង្អួតពីវប្បធម៌ ក្នុងវីដេអូឯកសារ

នៅព្រឹកថ្ងៃទី៨ មករា មុននេះ ផលិតករកូរ៉េ និងម្ចាស់ផលិតកម្មចក្រវាទ្បពេជ្រភាពយន្ត បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ផលិតភាពយន្តឯកសារស្ដីមួយពីវប្បធម៌មួយ ដោយបានផ្ដល់សិទ្ធិអោយផលិតកម្មចក្រវាទ្បពេជ្រ និងPNN ដែលជាដៃគូជ្រើសយកតារាខ្មែរ ហើយមកថតជាឈុតកម្រមួយ ដើម្បីបង្ហាញពីវប្បធម៌របស់កម្ពុជា ថៃ និងវៀតណាម យកទៅផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍កូរ៉េ។ នេះជាការចាប់ដៃដែលគួរអោយចាប់អារម្មណ៍មួយ ខណៈដែលMOU (កិច្ចព្រមព្រៀង) នេះជំហានដំបូង គឺយកតារាខ្មែរអោយថតក្នុងឃ្លីបវប្បធម៌នោះទាំងអស់ ប៉ុន្តែសម្រាប់ជំហានបន្ទាប់ពីយកតារាខ្មែរ តារាថៃ និងតារាវៀតណាម មកពីប្រទេសរៀងខ្លួនតែម្ដង អោយថត ដោយគម្រោងនៃការចេញថតក៏នឹងទៅថតដល់ទីតាំងនៃប្រទេសនីមួយៗពិតៗ។

អ្នកស្រី ថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាទ្បពេជ្រ និយាយថានេះជាលើកទី១ ដែលផលិតកម្មរបស់អ្នកស្រី ទទួលបានការចាប់អារម្មណ៍ពីផលិតករកូរ៉េ ដោយភាគីកូរ៉េបានសម្រេចបោះទុនអោយផលិតវីដេអូឯកសារស្ដីពីវប្បធម៌នៃប្រទេសទាំង៣ ដើម្បីយកទៅដាក់ផ្សាយជាសាធារណៈនៅក្នុងប្រទេសកូរ៉េ។ អ្នកស្រីគម្រោងនេះ នឹងផលិតវីដេអូស្ដីពីវប្បធម៌កម្ពុជា ថៃ និងវៀតណាម សរុបចំនួនជាង២០នាទី សម្រាប់ជំហានទី១ ហើយនៅជំហានបន្តបន្ទាប់ គឺមានការជជែកគ្នាទៀត ដើម្បីផលិតវីដេអូឯកសារអោយកាន់តែល្អ។

អ្នកស្រីថា វីដេអូឯកសារនេះ នឹងជំរុញអោយប្រទេសកូរ៉េ ជាពិសេសគឺពិភពលោកកាន់តែស្គាល់ពីវប្បធម៌របស់ប្រទេសទាំង៣ទ្វេរដង ជាពិសេសប្រទេសកម្ពុជា ដែលជាម្ចាស់វីដេអូឯកសារដោយផ្ទាល់។ អ្នកស្រីបានអះអាងថាមោទនភាពណាស់ ដែលផលិតករកូរ៉េបានជ្រើសយកកម្ពុជាអោយធ្វើជាអ្នកចាប់ដៃ ដ្បិតថាបើជ្រើសយកផលិតករថៃ ឬវៀតណាម នោះគឺមិនខុសពីធ្វើអោយវីដេអូឯកសារមួយ សិក្សាមិនស៊ីជម្រៅពីវប្បធម៌របស់កម្ពុជានោះទេ។ វីដេអូឯកសារនេះត្រូវបានពិភាក្សាបញ្ចប់រួចរាល់អស់ហើយមិនការចុះហត្ថលេខា ហើយទម្រង់នៃការផ្សព្វផ្សាយពីវប្បធម៌កម្ពុជាក៏ត្រូវបានជ្រើសយ៉ាងពិសេសក្នុងការផលិតនោះផងដែរ។

អ្នកស្រីថាតារាស្រីទាំង៣ ដែលតំណាងអោយប្រទេសទាំង៣ គឺសុទ្ធតែជាតារាខ្មែរទាំងអស់ ប៉ុន្តែត្រូវបានជ្រើសអោយត្រូវនឹងទម្រង់មុខរបស់ជនជាតិទាំង៣ ហើយសកម្មភាពនៃការចេញថតក៏ត្រូវចាប់ផ្ដើមផងដែរ ដោយក្រៅពីយកទៅផ្សាយលើកញ្ចក់ទូរទស្សន៍របស់ប្រទេសកូរ៉េ ក៏យកទៅបង្ហោះលើផេកល្បីៗរបស់កូរ៉េ ដែលមិនពិបាកក្នុងការផ្សព្វផ្សាយពីវប្បធម៌ខ្មែរ អោយពិភពលោកបានស្គាល់កាន់តែច្រើនថែមទៀត៕

មតិយោបល់