ពិតជាកាលីបមែនទែន ដែលតារាសម្ដែងទី៣ លោក គន់ រៀមរតនៈ ត្រូវបានសាប៑ូដុះខ្លួន និងកក់សក់ម៉ាក Huapusi ជ្រើសជាតំណាងផលិតផល ជាមួយនឹងកញ្ញា ឌី លីកា អតីត Miss Grand Cambodia ឆ្នាំ២០១៨។ លោកបានទាំងថតស្ពត និងរូបសន្លឹកនៅក្នុងថ្ងៃនោះ ក្នុងនាមជាតំណាងផលិតផល ផ្ដាច់មុខនោះផង។
តារាសម្ដែង លោក គន់ រៀមរតនៈ បានត្រឹមតែអះអាងថា កាន់តួនាទីនេះ១ឆ្នាំ ប៉ុន្តែមិនបានបង្ហើបអោយដឹងពី តម្លៃខ្លួនក្នុងតួនាទី ជាអ្នកតំណាងផលិតផលនេះឡើយ។ យ៉ាងណាមិញ ម្នាក់ៗសរសើរថា លោកឡូយ ដោយសារតែឡើង កាលីបជាម្ចាស់ប្រេនផលិតផលម៉ាកល្បី ដែលជាប្រវត្តិសាស្ត្ត្រលើកដំបូង តាំងពីចូលសិល្បៈ។ លោកថា ផលិតផលដែលត្រូវបានជ្រើសលោក ជា Brand Ambassador នោះ គឺសាប៑ូដុះខ្លួន និងថែបំប៉នសក់ម៉ាក Huapusi ដែលត្រូវគេស្គាល់ថា ជាផលិតផលប្រេនរបស់ប្រទេសបារាំង។
លោកថាគឺជារឿង រំភើប ដែលលោកត្រូវបានក្រុមហ៑ុនជ្រើសជាតំណាងផលិតផល ហើយថែមទាំងបានកុងត្រា រហូតដល់ពេញមួយឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ មិនអន់ជាងតារាល្បី។ លោកថាជាលើកទី១ ដែលមានផលិតផលប្រេនៗរបៀបនេះ ជ្រើសអោយធ្វើជាតំណាងផ្សព្វផ្សាយ ខណៈដែលលោកប្រកាសថា នឹងធ្វើអោយក្រុមហ៑ុនបន្តជំនឿចិត្ត ហើយបន្តកុងត្រានៅឆ្នាំទី២ ក្រោយចប់កុងត្រាដំបូងនេះ អោយខានតែបាន។ លោក កាន់តែសប្បាយចិត្ត នៅពេលដឹងថា ក្រុមហ៑ុនជ្រើសអ្នកតំណាមួយរូបទៀត គឺកញ្ញា ឌី លីកា ដែលជាអតីត Miss Grand Cambodia ឆ្នាំ២០១៨។ លោក និង កញ្ញា ឌី លីកា នឹងត្រូវទទួលភារៈថតបង្ហាញផលិតផល និងធ្វើសកម្មភាពច្រើនទៀតនៅក្នុងមួយឆ្នាំនេះ។
ជាមួយនឹងការប្រកាសនោះ គន់ រៀមរតនៈ និង ឌី លីកា ក៏ត្រូវគេដឹងថា នឹងចាប់ដៃគ្នាលើតួនាទីតែមួយ ចេញធ្វើសកម្មភាពទាំងខេត្ត និងក្រុង ដើម្បីជួយគ្នាធ្វើអោយការងារជាតំណាងផលិតផលមួយនេះ ទទួលបានការចាប់អារម្មណ៍។ ក្នុងនោះ លោក ក៏បដិសេធមិនប្រាប់តម្លៃខ្លួន សម្រាប់ការងារដំបូងនេះ អោយដឹងឡើយ៕
មតិយោបល់