ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង The Voice អាមេរិកនាង Christina Grimmie ត្រូវបាញ់ស្លាប់ដោយខ្មាន់កាំភ្លើង បន្ទាប់ពីការប្រគុំតន្ត្រី

អាមេរិក: យោងតាមការចេញផ្សាយ ព័ត៌មាន CNN នៅល្ងាចថ្ងៃសៅរិ៍ បានឲ្យដឹងថា នាង Christina Grimmie អាយុ ២២ ដែលជាតារាចម្រៀងធ្លាប់ ប្រកួតក្នុងកម្មវិធី The Voice របស់ ទូរទស្សន៍ NBC សហរដ្ឋអាមេរិកនោះ ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើង ក្នុងទីក្រុង Orlando អំទ្បុងពេលកំពុងច្រៀងលើឆាកនៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០១៦។

ហេតុការណ៍ខាងលើនេះ បានកើតទ្បើងដោយបុរសខ្មាន់កាំភ្លើងម្នាក់ ប្រដាប់ដោយកាំភ្លើងខ្លីពីរដើម បានដើរសំដៅទៅរកនាង Christina Grimmie ខណ:ដែលនាងកំពុងឈរច្រៀងនៅលើឆាក ប្រគុំតន្ត្រីចម្រៀង ទោលមួយ កាលពីយប់ថ្ងៃសុក្រ រួចក៏បានបាញ់រះលើរូបនាងតែម្តង។
បន្ទាប់ពីការបាញ់ប្រហារ បុរសខ្មាន់កាំភ្លើង ត្រូវបានបងប្រុសរបស់ Christina Grimmie ព្យាយាមចាប់ឃាត់ខ្លួន តែ រូបគេបានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងតែម្តង។

គួរបញ្ជាក់ផងដែរថា ការសម្តែងខាងលើនេះ បានធ្វើឡើង នៅទីក្រុង Orlando ភាគខាងត្បូងសហរដ្ឋអាមេរិក។
ខណ:នេះ អាជ្ញាធរកំពុងតែស៊ើបអង្កេត សម្រាប់ដើមហេតុ ដែលបណ្ដាលឲ្យមានការវាយប្រហារលើតារាម្រៀងស្រីរូបនេះ៕

//youtu.be/XnweArYNnPQ

មតិយោបល់