មកទល់ពេលនេះចំណងស្នេហ៍រវាងកីឡាករបាល់ទាត់លោក លី វាហេទ និងតារាសម្ដែងស្រីអ្នកនាងសុខ សោម៉ាវត្តី កាន់តែធ្វើអោយមានការចាប់អារម្មណ៍ទ្វេរដង ដោយសារតែអ្នកទាំងពីរបើកចំហរមិនដូចមុន។
ក្នុងចំណោមការបង្ហោះអោយឃើញពីទំនាក់ទំនងជាមួយនឹងសុខ សោម៉ាវត្តី ទាំងអស់ គេចាប់អារម្មណ៍ឃើញសំណេរមួយដែលភាគីខាងប្រុសប្រកាសថា មិនអាចខ្វះអ្នកនាងបានទេ ក្នុងពេលដែលសំណេរខ្លះ ក៏លោកបញ្ជាក់ថាអ្នកនាងគឺជាគូជីវិតមិនអាចបែកគ្នានៅក្នុងជីវិតជាដើម ដែលសូម្បីតែអ្នកគាំទ្រក៏រំភើបជំនួស។
ក្នុងចំណោមការបង្ហោះទាំងអស់របស់លោក លី វាហេទ គេឃើញកីឡាករវ័យក្មេងរូបនេះកាន់តែបង្ហាញយ៉ាងច្បាស់ថា ថាលោកអត់ខ្វល់ពីអតីតកាលរបស់អ្នកនាងសុខ សោម៉ាវត្តី ដោយសូម្បីតែអាយុនាងបងលោកក៏មិនមែនជាបញ្ហានោះដែរ។ ថ្វីដ្បិតថាអ្នកនាងសុខ សោម៉ាវត្តីជាតារាល្បីឈ្មោះ ប៉ុន្តែលោកក៏ត្រូវគេស្គាល់ថាជាកីឡាករវ័យក្មេង ដែលស្ថិតក្នុងជីវភាពល្អប្រសើរផងដែរ ទើបម្នាក់ៗយល់ថាអ្នកនាងសុខ សោម៉ាវត្តី សំណាងទៅវិញទេ ដែលមានកំលោះមានទាំងកេរ្តិ៍ឈ្មោះ មានទាំងការងារ ស្រឡាញ់ពេញពេញចិត្ត ដែលផ្ទុយពីពាក្យថាអ្នកនាងត្រូវប្រុសក្មេងបោកស្នេហ៍។ ផ្អែកតាមបរិបទលោក លី វាហេទ ក៏មិនខ្វះនារីស្អាតៗ និងមានជីវភាពល្អស្រឡាញ់នោះដែរ ដោយសារតែលោកជាកីឡាករល្បីឈ្មោះ និងជាតារាសម្ដែងស្រាប់ដែលមានរូបរាងសង្ហារ។ យ៉ាងណាមិញអ្នកនាងសុខ សោម៉ាវត្តី ឯណោះវិញ ក៏ល្បីថាមានបុរសទ្រព្យស្ដុកជ្រែកស្នេហ៍ណាស់ដែរ ប៉ុន្តែមកពីអ្នកនាងមិនខ្វល់ចង់បានលុយឡានហើយលទ្ធផលចុងក្រោយក៏ធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេងដូចមុននោះ ទើបប្រកាសបើកចំហរស្នេហាជាមួយកីឡាករលី វាហេទ ក្រោយពីនាងមានឱកាសបានសម្ដែងជាមួយលោកក្នុងរឿង«ខូចចិត្តអាជីព»។
ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ត្រូវគេមើលឃើញថាអត់មានភាគីខាងណាលេងសើចជាមួយខាងណានោះទេ ជាពិសេសចំពោះទស្សនៈយល់ថា អ្នកនាងសុខ សោម៉ាវត្តី យកលោកលី វាហេទ ដើម្បីបិទបាំងស្នេហាជាមួយបុរសផ្សេងក៏មិនត្រូវបានគេគិត ហើយទស្សនៈដែលថាលោកលី វាហេទ តោងល្បីអ្នកនាងសុខ សោម៉ាវត្តី ឬបោកអ្នកនាង គឺរឹតតែគ្មាន បន្ទាប់ពីអ្នកទាំងពីរសុទ្ធតែបង្ហាញអោយឃើញពីការលះបង់។ ជាក់ស្ដែងក្រោយពីលី វាហេទ បង្ហោះដដែលជាដដែលថាមិនអាចខ្វះអ្នកនាង និងមិនអាចបែកអ្នកនាងនៅលើគណនីផ្ទាល់ខ្លួន គឺរឹតតែធ្វើអោយគេដឹងថាលោកស្រឡាញ់អ្នកនាងដោយបេះដូង គឺមិនមែនជាស្នេហាបោកប្រាស់ដូចអ្វីដែលធ្លាប់ប៉ាន់ស្មានឡើយ។ យ៉ាងណាមិញ មកទល់ម៉ោងនេះ អ្នកទាំងពីរនៅតែមិនទាន់បង្ហើបថារហូតដល់ពេលណា នឹងមានគម្រោងរៀបការនោះទេ បើទោះជាមើលទៅអ្នកទាំងពីរដូចជាគ្រួសារតែមួយទៅហើយ៕
មតិយោបល់