ព័ត៌មានជាតិ

ប៉ូលិសផ្សារថ្មិទី៣ ក្របួចចោរឆក់បានម្នាក់ និងយកបានតែកាបូប ចំណែកទូរស័ព្ទ ត្រូវ២នាក់ទៀត យកទៅបាត់

ភ្នំពេញ: នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៧និង៣០នាទីយប់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះផាន់ណា ដាវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន មានទីលំនៅមិនប្រាកដ ពីបទលួច(ឆក់កាបូបយួរ) នៅចំណុចផ្លូវលេខ១៧២ កែងផ្លូវលេខ៥១ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង កាបូបយួរចំនួនមួយជារបស់ជនរងគ្រោះ ចំណែកទូរសព្ទ័ដៃចំនួន០២គ្រឿងម៉ាក LGពណ៌ទឹកប្រាក់ និងម៉ាកណូគារពណ៌ខ្មៅ ត្រូវបានជនសង្ស័យ០២នាក់ទៀត យកចេញ ពីក្នុងកាបូប យករត់គេចខ្លួនបាត់។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ កែវ មុំ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរចុងភៅ មានទីលំនៅផ្ទះជួលលេខ១៤ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

photo_2016-06-11_21-06-40

photo_2016-06-11_21-06-47

មតិយោបល់