អាមេរិកៈអ្នកដេញថ្លៃមិនស្គាល់ឈ្មោះម្នាក់ចំណាយ ៣,៤៥៦,៧៨៩ដុល្លារ ដើម្បីបានញ៉ាំបាយថ្ងៃត្រង់ជាមួយលោក Warren Buffett។
ការដាក់ដេញថ្លៃរយះពេល៥ថ្ងៃនៅលើគេហទំព័រ eBay ត្រូវបានបញ្ចប់ហើយកាលពីយប់ថ្ងៃសុក្រ។ អ្នកដែលឈ្នះក្នុងការដេញថ្លៃ គឺប្រហាក់ប្រហែលនឹងការចំណាយសរុប ដោយអ្នកដេញថ្លៃដែលគេមិនស្គាល់ឈ្នោះ កាលពីឆ្នាំ២០១២ គឺ ៣,៤៥៦,៧៨៩ដុល្លារ ។
វាគឺជាការដាក់ដេញថ្លៃសម្រាប់ជំនួយមនុស្សធម៌ ដែលថ្លៃបំផុតនៅលើ eBay។
ចំនួនទឹកប្រាក់ដ៏ច្រើននេះ នឹងត្រូវផ្តល់ឲ្យទៅ ជំនួយមនុស្សធម៌ សាន ហ្វ្រានសីស្កូ Glide ដែលផ្តល់អាហារ សេវាកម្មថែរក្សាសុខភាព និងសេវាកម្មផ្សេងទៀតដល់មនុស្សទាំងឡាយ ដែលគ្មានទីលំនៅ អ្នកក្រីក្រ ឬអ្នកទទួលរងការរំលោភបំពានផ្សេង។
អ្នកឈ្នះការដេញថ្លៃ និងមិត្តភត្តិត្រឹម ៧នាក់ អាចញ៉ាំអាហារពេលល្ងាចជាមួយ លោក Buffett នៅក្នុងភោជនីយដ្ឋាន Smith & Wollensky steak house នៅក្នុងតំបន់ Manhattan ក្រុងទីក្រុង New York ។
លោក Buffett បានធ្វើការដាក់ដេញថ្លៃប្រចាំឆ្នាំ ចំនួន ១៧លើក សម្រាប់ជំនួយមនុស្សធម៌ ហើយទឹកប្រាក់ឡើងដល់ ២៣.៦លានដុល្លារអាមេរិក។
ការដាក់ដេញថ្លៃនេះត្រូវបានបង្កើតឡើង ដោយប្រពន្ធទី១ របស់ លោក Buffett ឈ្មោះ Susan ហើយត្រូវបានធ្វើបន្តរហូតកម ក្រោយពេលដែលលោកស្រី បានទទួលមរណៈភាព នៅក្នុងឆ្នាំ២០០៤។
សូមបញ្ជាក់ថា លោក Buffett គឺជាអ្នកវិនិយោគគួរឲ្យកោតសរសើរបំផុតរបស់ពិភពលោក។ លោកមានអាយុ ៨៥ឆ្នាំជាអ្នកមានជាងគេបំផុតលំដាប់ទី៣នៅលើពិភពលោក មានទឹកប្រាក់សរុបចំនួន ៦៦.៥ កោដិ នេះបើយោងតាមទស្សនាវដ្តី Forbes ៕
មតិយោបល់