(ភ្នំពេញ)៖ ជាការពិតណាស់ កាលពីខែកុម្ភៈ ឆ្នាំ ២០២១ លោកជំទាវ ស៊ន សៀវម៉ី និងគូដណ្តឹង សម្រេចចិត្តសែនព្រេន តាមប្រពៃណីខ្មែរ មិនបានធ្វើពិធីធំដុំទេ គ្រាន់អញ្ជើញភ្ញៀវកិត្តិយសទំាងសងខាង មកចូលរួមជួយដឹងឮតែប៉ុណ្ណោះ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។
អ្វីដែលអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ជាងនេះនោះ គឺ នៅក្នុងខែសីហានេះ គេស្រាប់តែឃើញកីឡាការិនីជម្រើសជាតិកម្ពុជា ផ្នែកកីឡាតៃក្វាន់ដូម្នាក់នេះ ដាច់ចិត្តបង្ហាញរូបភាពកំពុងពពោះកូនដំបូង ដោយភ្ជាប់ជាមួយនឹងសារថា «ថតហើយចូលផ្ទះវិញ ៣កុំ៣កាពារ»។
ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើនភ្ញាក់ព្រឺត រួចចូល comment ថា «ជូនពរសំណាងបង, ជូនពរសុខភាពល្អ ទាំងម្តាយ និងកូន, ប៉ុន្មានខែហើយ ជំទាវ សៀវម៉ី ស្អាតសមគ្នាណាស់, មុខធំជាងពោះទៀត»។
មតិយោបល់