ព័ត៌មានជាតិ

(មានវីដេអូ) កម្មករលីឈើម្នាក់ ចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ សង្ស័យមានវិបត្តិផ្លូវចិត្ត

ភ្នំពេញៈ បុរសម្នាក់ដែលជាកម្មករលីឈើ បានដាច់ចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅលើទ្នឹមផ្ទះ បន្ទាប់ពីមិត្តរួមការងារអះអាងថា ជនរងគ្រោះមានទឹកមុខស្រងូតស្រងាត់ និងនិយាយតែម្នាក់ឯងមួយរយៈថ្មីៗនេះ។

ហេតុការណ៍ចងកធ្វើអត្តឃាតនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤និង៤៥នាទីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១១០៧ ផ្លូវ២៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសដែលចងកស្លាប់មានឈ្មោះ ថាច់ ណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករលីឈើស្នាក់នៅផ្ទះខាងលើ និងត្រូវជាក្មួយរបស់ម្ចាស់ផ្ទះ។ បេីតាមសម្តីអ្នកដែលធ្វើការជាមួយឈ្មោះថា ណា បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ពីរថ្ងៃទៅបីថ្ងៃហេីយបុរសដែលស្លាប់មិនបាននិយាយលេងជាមួយអ្នករួមការងារដួចរាល់ដងឡើយ លុះមកដល់ថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៦ មានកម្មករម្នាក់ ឈ្មោះឈំ សុភាព ភេទប្រុស អាយុ២៦ឆ្នាំស្នាក់នៅផ្ទះកើតហេុខាងលើបានដើរទៅបត់ជើងតូចនៅបន្ទប់ទឹកខាងក្រោយផ្ទះ រួចក៏បានឃើញជនរងគ្រោះឈ្មោះថាច់ ណា បានចងកសម្លាប់ខ្លួននៅលើទ្នឹមផ្ទះរួចក៏រត់មកខាងក្រៅវិញស្រែកឆោឡោឲ្យកម្មករធ្វើការជាមួយគ្នាមកជួយលើកទំលាក់ចុះហេីយជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ។

បេីតាមសម្តីរបស់ម្តាយមីុងបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា មុនចងកពីរបីថ្ងៃមុនគាត់ឃើញក្មួយគាត់និយាយតែម្នាក់ឯងហេីយទឹកមុខស្រងូតស្រង៉ាត់ មិនដឹងជាមូលហេតុអ្វីឡើយ លុះរហូតមកដល់ថ្ងៃខែឆ្នាំខាងលើក្មួយប្រុសរបស់គាត់បានចងកសម្លាប់ខ្លួនបាត់ទៅហេីយ។ បើតាមមន្រ្តីចំំនាញពិនិត្យកន្លែងកើតហេតុខណ្ឌមានជ័យ បានបញ្ជាក់ថា ជនរងគ្រោះបានធ្វើអត្ថឃាតដោយចងកដោយខ្លួនឯងពិត្យប្រាកដមែន៕

photo_2016-06-12_19-02-55

https://youtu.be/aWfsOBGmA-E
https://youtu.be/2knb8aKaZLE

មតិយោបល់