ក្នុងពិធីមង្គលការរបស់តារាសម្ដែងអ្នកនាង ចរិយា ពេជ្រ ម្នាក់ៗបានចាប់អារម្មណ៍នឹងរ៉ូបដ៏ស្រស់ស្អាតដែលនាងបានគ្រងក្នុងពេលដើរជុំវិញនំខួបយ៉ាងខ្លាំង ដោយសារតែរ៉ូបនោះគឺមើលទៅប្លែក និងមិនសូវឃើញមាននៅស្រុកខ្មែរ។ ប្រភពពីសម្អាងការដែលនាងបានជួលបានអះអាងថារ៉ូបដែលនាងបានស្លៀកនេះ គឺកុម្មង់មកយ៉ាងថ្មីសន្លាងពីហុងកុង ដោយជាងជំនាញនៅទីនោះជាអ្នកកាត់ដេរអោយនាងតាមការគូសប្លង់ និងច្នៃម៉ូដពីសម្អាងការដែលអ្នកនាងបានជួលនោះផង។
ប្រភពពីសម្អាងថា ដាណាមី សម្អាងការដែល ចរិយា ពេជ្រ បានជួលគឺមានតម្លៃ៥៨០០ដុល្លារ ដោយតម្លៃដែលបានព្រមព្រៀងនេះ គឺនាងបានកុម្ម៉ង់រ៉ូបដែលបានស្លៀកក្នុងពេលកាត់នំនោះមួយផង ដោយខាងសម្អាងបានអះអាងថាគ្រាន់តែរ៉ូបមួយឈុតដែលតម្រូវតាមចិត្តរបស់នាងនោះ គឺចំណាយអស់២៨០០ដុល្លារទៅហើយ។ លោក ដាណាមី ម្ចាស់សម្អាងការបានបង្ហើបប្រាប់ថា ដោយសារតែការរាប់អាន និងចង់អោយកូនក្រមុំស្រស់ស្អាតក្នុងថ្ងៃមង្គលការនោះផង ទើបលោកសម្រេចចិត្តកុម្ម៉ង់រ៉ូបអោយនាងពីអ្នកជំនាញនៅហុងកុង មួយឈុតរ៉ូបដែលនាងបានប្រើនោះ បើមិនមែនជាលោកដែលមានទំនាក់ទំនងជាមួយអ្នកកាត់នៅឯហុងកុង ក៏មិនអាចទិញបាននោះដែរតម្លៃ២៨០០ដុល្លារ។
លោកថាសម្អាងការរបស់លោកសម្រេចចិត្តទទួលសម្អាងអោយចរិយា ពេជ្រ ត្រឹមតែតម្លៃជិត៦ពាន់ដុល្លារបូកបញ្ចូលទាំងការរៀបចំផ្សេងៗប៉ុណ្ណោះ ប៉ុន្តែសុខចិត្តទិញរ៉ូបអោយនាងក្នុងតម្លៃជាងពាក់កណ្ដាលដើម្បីអោយនាងបានស្អាត។ ជាមួយនឹងឈុតរ៉ូបតម្លៃ២៨០០ដុល្លារនេះហើយ ដែលគេឃើញតារាសម្ដែងអ្នកនាង ចរិយា ពេជ្រ ស្រស់ស្អាតមិនខុសពីទេពអប្សរ ដោយអ្នកនាងក៏ត្រូវបានអ្នកចូលរួមជាភ្ញៀវកិត្តិយសចាប់អារម្មណ៍នឹងរ៉ូបដល់ស្រស់ឆើតឆាយមួយនេះផងដែរ។
ចង់ដឹងថារ៉ូបមួយឈុតតម្លៃ២៨០០ដុល្លាររបស់ ចរិយា ពេជ្រ ដែលបានទិញផ្ទាល់មកពីហុងកុង ស្រស់ស្អាតយ៉ាងណា តោះទស្សនារូបភាព៖
មតិយោបល់